ឡៅ ស៊ីណាត ប្រាប់​មូល​ហេតុ​បាក់​ជើង​​​​​ពេល​ប្រកួត​ជា​មួយ​ថៃ​ម្សិល​មិញ

ឡៅ ស៊ីណាត ប្រាប់​មូល​ហេតុ​បាក់​ជើង​​​​​ពេល​ប្រកួត​ជា​មួយ​ថៃ​ម្សិល​មិញ

​ឡៅ ស៊ីណាត បាន​​​ទាត់​​លើ​កីឡាករ​ថៃ Yodsiam Sopasok ​ខ្លាំង​ពេក​ដែល​បណ្តាល​ឲ្យ​​បាក់​ជើង​ឆ្វេង​តែ​ម្តង​ ស្រប​ពេល​​​ដៃ​គូ​ប្រកួត​ប្រើ​ជង្គង់​កាត់​ចំ​ឆ្អឹង​ស្មង​​ខាង​ឆ្វេងសម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​កម្ពុជា-​ថៃ​នៅ​បាយ័ន​បឹង​ស្នោរ ​កាល​ពី​ថ្ងៃ​អាទិត្យ​​ ទី​១៧ ខែ​មករា ឆ្នាំ​២០១៦ ម្សិល​មិញ​នេះ។

 

ឡៅ ស៊ីណាត ប្រាប់​មូល​ហេតុ​បាក់​ជើង​​​​​ពេល​ប្រកួត​ជា​មួយ​ថៃ​ម្សិល​មិញកីឡាករ ឡៅ ស៊ីណាត

 

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ការ​ទាត់​របស់​​គេ​​គឺ​ប្រើ​ទម្ងន់​ជើង​ពេញ​ទំហឹង​​ ហើយ​នៅ​ពេល​នោះ​​​ដៃ​គូ​ថៃ​​ក៏​បាន​ប្រើ​កម្លាំង​ខ្លាំង​ទប់​ដោយ​ជង្គង់​កាត់​​នៃ​ការ​​ទាត់​របស់​ខ្លួន​ទើប​ធ្វើ​ឲ្យ​បាក់។ របួស​បាក់​ឆ្អឹង​ស្មង​ជើង​​ខាង​ឆ្វេង​នេះ​ ធ្វើ​ឲ្យ​ខ្លា​ចាស់​​ចាស់​រូប​នេះ​ត្រូវ​សម្រាក​ព្យាបាល​​​នៅ​មន្ទីរពេទ្យ​​​​មិត្ត​ភាព​​ខ្មែរ-​សូវៀត(រុស្ស៊ី​)។ ​ប្រហែល​ជា​ ១​សប្ដាហ៍​​រូប​គេ​ត្រូវ​ចេញ​ទៅ​សម្រាក​​ព្យាបាល​​នៅ​ផ្ទះ​បាន។

 

បង​ប្រុស​របស់​ ឡៅ ចន្រ្ទា រូប​នេះ​បន្ត​ថា​​ អនាគត​របស់​ខ្លួន​មិន​ទាន់​ប្រាកដ​ថា អាច​បន្ត​​​​អាជីព​ឈឺ​ខ្លួន​នេះ​ឬ​យ៉ាង​ណា​​​ឡើយ ព្រោះ​គ្រូ​ពេទ្យ​ប្រាប់​គេ​ថា យ៉ាង​តិច​១ឆ្នាំ​ទើប​ឡើង​សង្វៀន​វិញ​បាន។ មក​ដល់​ពេល​នេះ​រូប​គេ​បាន​ចំណាយ​អស់​ ៣​រយ​ដុល្លារ​អាមេរិក​សម្រាប់​ការ​ព្យាបាល។

 

​បុរស​កូន​ពីរ​​រូប​នេះ ​មិន​ទាន់​មាន​ខាង​ប៉ុស្តិ៍​ទូរទស្សន៍ ឬសហព័ន្ធ​ជួយ​ជា​ជំនួយ​ឡើយ​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​