Van Gaal ថា​ Man Utd ​​អាច​លើក​ពាន​ EPL ក្រោយ​បំបាក់​​ហង្ស​ក្រហម

Van Gaal ថា​ Man Utd ​​អាច​លើក​ពាន​ EPL ក្រោយ​បំបាក់​​ហង្ស​ក្រហម

Louis van Gaal ​អ្នកចាត់ការ​ក្រុម​ Manchester United បាន​និយាយ​ថា បិសាច​ក្រហម​នៅ​តែ​​អាច​ប្រជែង​​ដើម្បី​លើក​ពាន​ Premier League រដូវ​កាល​នេះ បន្ទាប់​ពី​បំបាក់​គូ​ប្រជែង​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​ Liverpool យប់​មិញ។

 

Van Gaal ថា​ Man Utd ​​អាច​លើក​ពាន​ EPL ក្រោយ​បំបាក់​​ហង្ស​ក្រហម

 

​Man Utd បាន​យក​ឈ្នះ​ Liverpool ១-០ នៅ​ Anfield ​ដោយ​ខ្សែ​ប្រយុទ្ធ​ Wayne Rooney ​ស៊ុត​កាប់​១​ជើង​ពេញ​នៅ​នាទី​៧៨។ លទ្ធផល​នេះ​ បាន​ជួយ​ឲ្យ​បិសាច​ក្រហម ឡើង​ឈរ​លេខ​៥ មាន​គម្លាត​ពី​ក្រុម​កំពូល​តារាង​ Arsenal តែ​៧​ពិន្ទុ​ប៉ុណ្ណោះ។

 

ពេល​សួរ​ថា តើ​ Man Utd អាច​មាន​ឱកាស​ឈ្នះ​ពាន​ទេ? Van Gaal បាន​ឆ្លើយ​តប​ថា៖ “យើង​នៅ​មាន​ការ​ប្រកួត​ច្រើន​ទៀត។ យើង​ត្រូវ​តែ​បន្ត​ទៅ​មុខ ដែល​វា​មិន​មែន​ងាយ​ស្រួល​ឡើយ។ ប៉ុន្តែ​យើង​អាច​ធ្វើ​វា​បាន ព្រោះ​យើង​បាន​បង្ហាញ​​រាល់​សប្ដាហ៍​ថា យើង​អាច​​​​ធ្វើ​បាន”។

 

Van Gaal ថា​ Man Utd ​​អាច​លើក​ពាន​ EPL ក្រោយ​បំបាក់​​ហង្ស​ក្រហម

 

រីឯ​ ១​គ្រាប់​របស់​ Rooney យប់​មិញ ក៏​បាន​ជួយ​ឲ្យ​ប្រធាន​ក្រុម​បិសាច​ក្រហម​រូប​នេះ ក្លាយ​ជា​ Top Scorer ​សម្រាប់​ក្លិប​​តែ​មួយ​នៅ​ Premier League ផង​ដែរ ដោយ​ស៊ុត​សរុប​បាន​១៧៦​គ្រាប់ លើ​ Thierry Henry ​អតីត​កីឡាករ​ Arsenal ១​គ្រាប់ (១៧៥)៕

 

Van Gaal ថា​ Man Utd ​​អាច​លើក​ពាន​ EPL ក្រោយ​បំបាក់​​ហង្ស​ក្រហម

 

-ចុចអាន​៖ Liverpool ចាញ់​​ក្រុម​ភ្ញៀវ​ Man Utd ០-១ (មាន​វីដេអូ)

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | skysport