វីដេអូ​កូន​កតញ្ញូ ពិតជា​ធ្វើ​ឱ្យគេ​រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​

Doliprane TVC

​វីដេអូ​ខ្លី​ន័យ​ខ្លឹម​បង្ហាញ​អំពី​ការមើល​ថែទាំ​ម្តាយ​ជរា​របស់​បុរស​ជាតិ​ឥណ្ឌា​ដ៏​ក្រីក្រ​ម្នាក់ បានធ្វើឱ្យ​កក្រើក​ដល់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែលមាន​ការចូល​មើលរ​ហូត​ដល់​ជាង ១៨ លាន​ដង ហើយ​មានការ​ចែកចាយ​បន្តបន្ទាប់​គ្នា រហូត​ជិត ៥០ ម៉ឺន​ដង ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ។​​វីដេអូរ​ញ្ជួ​ល​ចិត្ត​នៃ​ទឹកចិត្ត​កតញ្ញូ​របស់​កូនប្រុស​ម្នាក់នេះ បានបង្ហាញ​ពី​ការ​មើលថែ​អ្នក​ម្តាយ​ដោយ​ការ​បញ្ចុក​បាយ បញ្ចុក​ទឹក សិតសក់ បោស​អង្អែល​ដូច​ទៅនឹង​អ្វីដែល​អ្នក​ម្តាយ​ធ្លាក់​ប្រ​ព្រឹ​ត្រ​មកកាន់​លោក​កាលពី​កុមារភាព​ដែរ​។​

វីដេអូ​កូន​កតញ្ញូ ពិតជា​ធ្វើ​ឱ្យគេ​រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​

មិនតែប៉ុណ្ណោះ អ្វីដែល​កាន់តែរ​ញ្ជួ​ល​ចិត្ត និង ធ្វើឱ្យ​គ្រប់គ្នា​ស្ងើចសរសើរ​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិនបាន​នោះ​គឺ ដោយសារតែ​ម្តាយ​ជរា​ពិការ​ដើរ​មិនបាន​ទើប​កូន​កតញ្ញូ​ម្នាក់នេះ បាន​លើក​ម្តាយ​ដាក់​លើក​ញ្ជើ​ដើម្បី​រួម​ដំណើរ​លើ ផ្លូវ​ដ៏​ឆ្ងាយ​ហើយ​ជា​ផ្លូវ​ដ៏​សែនពិបាក គឺ​ត្រូវ​ដើរ​ស្ពាន​ដើមឈើ​តូចៗ​ជាដើម​ដើម្បី​ទៅដល់​គោលដៅ ។​

​អ្វីដែល​ធ្វើឱ្យ​គ្រប់គ្នា​មានការ​ចាប់អារម្មណ៍ ហើយ​ដក់​ជាប់​ជាមួយ​វីដេអូ​ខ្លី​នេះ គឺ​ការចង់​បង្ហាញ​ពី​ការ​តបស្នង​សង គុណ ទៅ​លោកអ្នក​មានគុណ​នៅពេលដែល​លោក​ជរា ដែល​នេះ​ជា​កាតា​ព្វ​កិច្ច​ដ៏​ចាំបាច់​សំរាប់​កូនៗ​ត្រូវ​​ប្រណិប័តន៍​ចំពោះ​លោកអ្នក​មានគុណ ៕ ភូមិន្ទ

Syurga dibawah telapak kaki IbuSelamat menjalani ibadah puasa dan jagalah orang tuamu dengan sebaik-baiknya.

Posted by Perak Today on Friday, June 19, 2015