វេទមន្ដ រូបមន្ដគណិតវិទ្យា ដែលអាចប្រាប់ពី ទំហំស្បែកជើង និងអាយុរបស់នរណា ម្នាក់បាន

តើប្រិយមិត្ដធ្លាប់ គិតថា មានវិធី ឬតិចនិកអ្វីខ្លះ ដើម្បីទស្សទាយពី អាយុ និង ទំហំស្បែកជើងរបស់អ្នក ឬនរណាម្នាក់បានយ៉ាងងាយ ស្រួលនោះទេ?

វេទមន្ដ រូបមន្ដគណិតវិទ្យា ដែលអាចប្រាប់ពី ទំហំស្បែកជើង និងអាយុរបស់នរណា ម្នាក់បាន

ក៏ដូចជា កាលពីពេលថ្មីៗនេះ នៅលើ Twitter បានចាប់ផ្ដើមបង្ហោះពី រូបមន្ដគណិតវិទ្យា សារជាថ្មី ដែលបង្ហាញពី ៦ចំនុចនៃការ គណនាដោយសាមញ្ញបំផុត ដើម្បីដឹងពី ទំហំជើង និងអាយុ។ ជាក់ស្ដែងណាស់ វិធីនេះ ធ្លាប់ត្រូវបាន ល្បីល្បាញ និងចែកចាយ ជាច្រើនឆ្នាំមកហើយ តែសប្ដាហ៍មុននេះ បែរជាផ្ទុះសារឡើងវិញ ដែលបណ្ដាលឲ្យ មនុស្សជាច្រើន នាំគ្នាចាប់ផ្ដើមលេង នូវរូបមន្ដគណិតវិទ្យានេះម្ដងទៀត ដើម្បីជាការកម្សាន្ដ។

នៅក្នុងនោះ ប្រិយមិត្ដគ្រាន់តែ៖

សាកល្បងលេងជាមួយនឹង ខ្មែរឡូត ដែលទំហំស្បែកជើងលេខមានលេខ ៣៧ ៖

បែបនេះ យកលេខ ៣៧ x ៥ = ១៨៥

១៨៥ + ៥០ = ២៣៥

២៣៥ x ២០ = ៤៧០០

៤៧០០ + ១០១៥= ៥៧១៥

៥៧១៥​ - ១៩៩០​( ឆ្នាំកំណើត)​= ៣៧២៥ មានន័យថា ទំហំស្បែកជើងលេខ ៣៧ និងមានអាយុ ២៥ឆ្នាំ។

ឬគ្រាន់តែដាក់ជារូបមន្ដបែបនេះ គឺ 20 (5x 37 + 50) + 1015 - 1990 = 3725

 

យ៉ាងណាមិញសម្រាប់មនុស្សមួយចំនួន យល់ឃើញ វិធីបែបនេះ ប្រហែលជាមិនសូវមាន ប្រយោជន៍អ្វីនោះទេ ដោយសារតែពួកគេ អាចប្រើវិធីងាយៗ ជាងនេះ តែទោះជាយ៉ាងណា នេះអាចនិយាយថាអ្នកបង្កើត រូបមន្ដនេះ ពិតជាមាន ភាពច្នៃប្រឌិត និងគំនិតថ្មី ក្នុងការប្រើរូបមន្ដគណិតវិទ្យា មកដោះស្រាយបែបនេះ៕

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • វេទមន្ដ រូបមន្ដគណិតវិទ្យា ដែលអាចប្រាប់ពី ទំហំស្បែកជើង និងអាយុរបស់នរណា ម្នាក់បាន已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/01/18  Category:សុខភាព