លោក កឹម សុខា៖ ចង់កែ ឬផ្លាស់ប្តូរ ត្រូវកែផ្ទៃក្នុង គណបក្សជាមុនសិន

ភ្នំពេញ៖ ប្រធានស្តីពី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានគូសបញ្ជាក់ថា មុននឹងធ្វើការ ផ្លាស់ប្តូរ ថ្នាក់ដឹកនំាគណបក្សសង្គ្រោះជាតិ ត្រូវតែកែផ្ទៃក្នុងជាមុន ដែលនេះជាគោលការណ៍អាទិ ភាព។

លើកឡើងក្នុងវេទិការសាធារណៈជាមួយសកម្មជនរបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក កឹម សុខា បានបញ្ជាក់ថា «បើ ចង់កែគេត្រូវកែខ្លួនឯងឲ្យសិន  បើចង់ដូរគេត្រូវដូរខ្លួន ឯងសិន ។ តើថាការកែរបស់បក្ស សង្គ្រោះជាតិ មានន័យដូចម្តេច? គឺអ្វីដែលយើងត្រូវធ្វើ សំខាន់ទី១ និងបន្ទាន់ជាងគេ គឺការធ្វើកំណែ ទម្រង់ផ្ទៃក្នុង គណបក្សសង្គ្រោះជាតិ ដើម្បីធ្វើវិមជ្ឈការអំណាច ជូនដល់ប្រជាពលរដ្ឋ និងសកម្មជនថ្នាក់មូលដ្ឋាន រៀបចំគោលនយោបាយមូលដ្ឋានរបស់ខ្លួន”។

ប្រធានស្តីទីគណបក្សប្រឆំាងរូបនេះបន្តថា ថ្នាក់ដឹកនំាបក្សនឹងធ្វើតាមឆន្ទៈប្រជាពលរដ្ឋ នឹងមិន ធ្លាក់ពីកៅអីនោះទេ  ផ្ទុយទៅវិញប្រសិនបើក្បត់ឆន្ទៈវិញ នឹងធ្លាក់សន្លឹកជាមិនខាន ។

ជាមួយគ្នានោះដែរលោក កឹម សុខាលើកឡើងថាគណបក្សសង្គ្រោះជាតិ មានរចនាសម្ព័ន្ធគ្រប់ នៅតែមិនអាចធ្វើអ្វីបាន  ចុះទម្រាំដល់អ្នកដែលទើបតែបង្កើត មិនទាន់មានរចនាសម្ព័ន្ធផង នោះអាចដឹកនំាប្រទេស ឬផ្លាស់ប្តូរបានទេ ។  ប៉ុន្តែលោកថា ការបង្កើតគណបក្សនយោយ ច្រើននោះមិនមានផលវិបាកនោះទេ ព្រោះថា អ្នកដែលបង្កើតសុទ្ធតែមាន គោលនយោបាយនិង ទិសដៅប្រយោជន៍ ឧត្តមគតិរបស់គេ ៕

លោក កឹម សុខា៖ ចង់កែ ឬផ្លាស់ប្តូរ ត្រូវកែផ្ទៃក្នុង គណបក្សជាមុនសិន

លោក កឹម សុខា៖ ចង់កែ ឬផ្លាស់ប្តូរ ត្រូវកែផ្ទៃក្នុង គណបក្សជាមុនសិន