ហេង ពិទូ ៖ ចម្រៀងនិពន្ធ ខ្លួនឯងលក់បាន កម្រៃតិច មិនគ្រប់ចំណាយ ១សប្តាហ៍ផង

ភ្នំពេញៈ តារាចម្រៀង ប្រចាំនៅផលិតកម្ម សាន់ដេ លោក ហេង ពិទូ ជាតារាមួយដួង ដែលបានបង្ហាញ សកម្មភាពយ៉ាងផុសផុល ទៅលើ ការតែងនិពន្ធ បទចម្រៀងថ្មី ដែលជាស្នាដៃ កូនខ្មែរពិតៗ មិនចម្លងពីគេ ថ្មីៗនេះបានបង្ហាញ អារម្មណ៍មិន សប្បាយចិត្ត នៅពេលដែលស្នាដៃ បទចម្រៀងនិពន្ធ របស់លោក ពេលដាក់លក់ បាន កម្រៃតិចមិនស្មើ និងការចំណាយ ១សប្តាហ៍ផង។

ម្ចាស់បទ «ទីបំផុត» "ស្នាមថើប ចុងក្រោយ" លោក ហេង ពិទូ គឺជាតារាចម្រៀងមួយរូប ដែលជានិច្ចកាល តែងតែ ចំណាយពេល តាក់តែងនិពន្ធ បទចម្រៀងផ្ទាល់ខ្លួន និងចូលរួមចំណែក លើកកម្ពស់ បទចម្រៀង Original ដែលជាស្នាដៃកូនខ្មែរ មិនដែលដាច់ទេ ។ មិនតែប៉ុណ្ណោះក្រោយ ពីទំនេរ ពីការងារសិល្បៈលោក បានចំណាយពេល តែងបទចម្រៀងផ្ទាល់ខ្លួន ដោយមានបទចម្រៀងដូចជាបទ «ទីបំផុត» «ភ្លៀង» ជាដើម ដែលបទច្រៀងរបស់លោក ទទួលបានការគាំទ្រយ៉ាងខ្លាំង នៅលើប្រព័ន្ធអ៊ីនធើណេត ដែលធ្វើឲ្យអ្នកគាំទ្រ លោកជាច្រើនគិតថា វាជាជោគជ័យមួយ សម្រាប់ជាកំលាំងចិត្ត ជម្រុញឲ្យលោកខំប្រឹងធ្វើបទ Original បន្តទៀត ។

តែដោយឡែកម្ចាស់សាម៉ីខ្លួន លោក ហេង ពិទូ បែរជាបង្ហាញក្តីអស់សង្ឃឹម នៅលើ Facebook ផ្ទាល់ខ្លួនជាភាសាខ្មែរថា « ពេលដែលនិពន្ធខ្លួនឯង ទើបដឹងថាពិបាកយ៉ាងណា ! បើលក់បទចម្រៀងនោះ ឲ្យគេហើយ បានកម្រៃមិនបានចំណាយ មួយអាទិត្យផង តើខំដើម្បីអ្វី ?» ។

ការបង្ហាញសាររបស់ តារាចម្រៀង លោក ហេង ពិទូ បែបនេះ ត្រូវបានគេចាត់ទុកថា ជាចេតនាមួយដែលលោកចង់ឲ្យទស្សនិកជន ក្រសួងស្ថាប័នពាក់ព័ន្ធ រួមជាមួយបណ្តាផលិតកម្មផ្សេងៗទៀត គួរតែយកចិត្តទុកដាក់ឲ្យតម្លៃទៅលើបទចម្រៀង Original ហើយនិងធ្វើការអំពាវនាវ ទៅដល់មិត្តយុវវ័យជួយគាំទ្រ បទចម្រៀង Original របស់ខ្មែរផង ៕