Liam Payne ​ថា 1D នឹង​មិន​បំបែក​ក្រុម​ឡើយ​ ហើយ​ស្វាគមន៍ បើ ​Zayn ចង់ត្រឡប់មកវិញ

Liam Payne ​ថា 1D នឹង​មិន​បំបែក​ក្រុម​ឡើយ​ ហើយ​ស្វាគមន៍ បើ ​Zayn ចង់ត្រឡប់មកវិញ

​Liam Payne សមាជិក​ក្នុង​ក្រុម One Direction បាន​និយាយ​ដោយ​ផ្ទាល់​មាត់​ថា 1D​នឹង​មិន​បំបែក​ក្រុម​ទេ ហើយ​លោក​នឹង​ព្រម​ទទួល​ Zayn Malik ជានិច្ច​ប្រសិន​គេ​ចង់​ត្រឡប់​មក​វិញ។

 

Liam Payne ​ថា 1D នឹង​មិន​បំបែក​ក្រុម​ឡើយ​ ហើយ​ស្វាគមន៍ បើ ​Zayn ចង់ត្រឡប់មកវិញ

សមាជិក​វ័យ​២២​ឆ្នាំ​ បាន​ប្រាប់​ទៅ​កាន់​អ្នក​ថត​រូប​ពេល​ដែល​គេ​ទៅ​ដល់​ប្រលានយន្តហោះ​ទីក្រុង​ Los Angeles សហរដ្ឋអាមេរិក​ថា លោក​, Harry Styles, Louis Tomlinson និង Niall Horan នឹង​ត្រឡប់​មក​ចូល​ក្រុម​ចម្រៀង​ជាមួយ​គ្នា​​វិញ​ជា​ធម្មតា។

 

អ្នក​កាសែត​បាន​សួរ​ទៅ​កាន់ Liam ថា​តើ​ក្រុមOne Direction នឹង​បែក​ក្រុម​ឫ? Liam Payneតប​ថា​៖ “​អូ ទេ ទេ ទេ។ ពួក​យើង​ទើប​តែ​ជាប់​បេក្ខភាព​​ដណ្ដើម​ពាន​រង្វាន់​នៅ​អង់គ្លេស​២​គឺ Best British Group និងVideo at the Awards Ceremony”។

 

Liam ក៏​ត្រូវ​គេ​សួរ​ពី​ការ​វិលត្រឡប់​មក​វិញ​របស់ Zayn Malik មក​ក្រុម One Direction ដែល​តារា​រូប​នេះបាន​ឆ្លើយ​ថា​៖ “គ្មាន​នរណា​ដឹង​ទេ។ គាត់( Zayn) កំពុង​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ។ ប្រាកដ​ណាស់​ Malik គឺ​ជា​តារា​ចម្រៀង​អស្ចារ្យ​ម្នាក់ ហើយ​ពួក​យើង​​ស្វាគមន៍​ប្រសិន​គេ​ចង់​វិល​មក​ក្រុម​វិញ”៕

 

Liam Payne ​ថា 1D នឹង​មិន​បំបែក​ក្រុម​ឡើយ​ ហើយ​ស្វាគមន៍ បើ ​Zayn ចង់ត្រឡប់មកវិញ

 

Liam Payne ​ថា 1D នឹង​មិន​បំបែក​ក្រុម​ឡើយ​ ហើយ​ស្វាគមន៍ បើ ​Zayn ចង់ត្រឡប់មកវិញ

 

ចុចអាន៖One Direction យក​ឈ្នះ Taylor Swift ក្លាយ​ជា​តារា​អាយុ​ក្រោម​៣០​ឆ្នាំ​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  dailymail
​​