ជំងឺក្រពះ ឈឺក្បាល ក្អួចង្អោរ…..ខ្ញីអាចជួយបាន

សុខភាព៖ ខ្ញីក្រៅពីគេយកទៅធ្វើម្ហូប វាក៏ជាឱសថដ៏ពូកែសម្រាប់ប្រឆាំង និងការក្អូតចង្អោរ, ប្រឆាំង និងជម្ងឺមហារីក, ប្រឆាំងនិងការរលាក, ថ្នាំបំបាត់ការឈឺចាប់ និងអាចប្រឆាំងជាតិអុកស៊ីដទៀតផង។  នេះបើយោងតាមគេហទំព័រ Womenshealth ចុះផ្សាយ។


១.ក្អូតចង្អោរ

ខ្ញីមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយ អាការៈក្អូតចង្អោរ ដែលបណ្តាលមកពីជម្ងឺ ឬការប្រើសារធាតុគីមី ធ្វើឲ្យមនុស្សមួយចំនួន មានអាការៈចង់ក្អួតចង្អោរ នៅពេលព្រឹក។ ទំពារខ្ញីមូយដុំ អាចជម្រះ ការចង់ក្អូតចង្អោរ និងធ្វើឲ្យប្រសើរឡើងនូវ ការស្រូបយកសារជាតិចញ្ចិម ដែលបានបំបែកប្រូតេអ៊ីន និងជំនួយការរំលាយអាហារ។


២.ឈឺក្បាល

ខ្ញីត្រូវបានគេប្រើ ជាថ្នាំបំបាត់អាការៈឈឺក្បាល។ សូមយកខ្ញីទៅកិនឲ្យម៉ត់ រួចលាយជាមួយ និងទឹកក្តៅច្រោះយក តែទឹកខ្ងីសម្រាប់ផឹក ពេលនោះលោកអ្នក ដឹងពីប្រសិទ្ធិភាព។


៣.ជម្ងឺគ្រុនផ្តាសាយ

ខ្ញីគឺជាឱសថដ៏មានប្រសិទ្ធិភាព ក្នុងការព្យាបាលជម្ងឺផ្តាសាយ និងជម្ងឺគ្រុនផ្តាសាយ។ យកទឹកខ្ញីមូយស្លាបព្រាកាហ្វេលាយជាមួយ និងទឹកឃ្មុំសម្រាប់ការឈឺបំពង់ក មួយវិញទៀតលោកអ្នកអាចផឹកទឹកខ្ញី ដើម្បីកាត់បន្ថយការតឹងច្រមុះ និងបំពង់កមិនស្រួល។


៤.ជំងឺក្រពះ

ខ្ញីមានប្រសិទ្ធិភាពក្នុងកាការពារ ប្រឆាំងនិងរោគដំបៅក្រពះ ដែលធ្វើឲ្យលោកអ្នកជៀសផុតពីការធ្វើទុក្ខក្រពះដែលកើតឡើង។


៥.ការឈឺចាប់

ខ្ញីអាចកាត់បន្ថយការឈឺចាប់ពេលមានរដូវ “វដ្តរដូវដំបូង” ។ ខ្ញីត្រូវបានគេស្គាល់ថា ជាឱសថអាចកាត់បន្ថយរោគសញ្ញានៃការឈឺពោះ និងជម្ងឺហើមពោះ នៅក្នុងពេលមកតរដូវ៕

ជំងឺក្រពះ ឈឺក្បាល ក្អួចង្អោរ.....ខ្ញីអាចជួយបាន