ខ្មែរ​នៅ​អាល្លឺម៉ង់​ នាំ​គ្នា​បង្កើត​វត្ត​ទុក​គោរព​បូជា


ខ្មែរ​នៅ​អាល្លឺម៉ង់​ នាំ​គ្នា​បង្កើត​វត្ត​ទុក​គោរព​បូជា

ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​អាល្លឺម៉ង់ បាន​នាំ​គ្នា​ផ្ដួច​ផ្ដើម​​កសាង​វត្ត​ខ្មែរ​មួយ​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​អាល្លឺម៉ង់​ ដើម្បី​​ធ្វើ​ជា​កន្លែង​គោរព​បូជា​ក្នុង​ពេល​មាន​ពិធី​បុណ្យ​ទាន​។

 
លោក​សុវណ្ណៈ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ​បាន​ឱ្យ​ដឹង​ថា ខ្មែរ​នៅ​អាល្លឺម៉ង់​​គ្មាន​វត្ត​សម្រាប់​គោរព​បូជា​ដូច​ប្រជាពលរដ្ឋ​ថៃ​ឬ​វៀតណាម​នោះ​ទេ ទើប​នាំ​គ្នា​មួល​មតិ​បង្កើត​ជា​សមាគម​«ពុទ្ធសាសនា​វត្ត​ខ្មែរ»ឡើង​ដើម្បី​កសាង​វត្ត។​

 

ថវិកា​ប្រហែល​ ជិត​ ៣ ម៉ឺន​អឺរ៉ូ​ ត្រូវ​បាន​ប្រមូល​ពី​សប្បុរស​ជន​ផ្សេង​ៗ ដែល​រស់​នៅ​ស្រុក​ខ្មែរ អាល្លឺម៉ង់​និង​ថវិកា​​របស់​សមាគម​ផ្ទាល់ និង​​បាន​​សាងសង់​រួច​នៅ​ឆ្នាំ ២០១៣។

 

ខ្មែរ​នៅ​អាល្លឺម៉ង់​ នាំ​គ្នា​បង្កើត​វត្ត​ទុក​គោរព​បូជា

 

 

ចាប់​តាំង​ពី​មាន​វត្ត​មក​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​ទីនោះ នាំ​គ្នា​ទៅ​វត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ ចូល​ឆ្នាំ ឬ​ធ្វើ​បុណ្យ​សាមគ្គី​ផ្សេងៗ។ លោក​លើក​ឡើង​ថា «ពេល​ត្រូវ​ធ្វើ​បុណ្យ​ទាន​អី​យើង​ធានា​​និមន្ត​លោក​ពី​ស្រុក​ខ្មែរ​មក​ ដែល​លោក​និមន្ត​មក​ម្ដង​ៗ​បាន​តែ​បី​ខែ​ទេ!»។

 

ជា​រៀង​រាល់​ខែ​ ដើម្បី​ទ្រទ្រង់​វត្ត​នេះ​ឱ្យ​ដំណើរ​ការ​បាន​ ក្រុម​សមាគម​បាន​រៃ​លុយ​គ្នា​ក្នុង​មួយ​គ្រួសារ ២០ អឺរ៉ូ​ បូក​រួម​ទាំង​បច្ច័យ​ដែល​បាន​ពី​ការ​ធ្វើ​បុណ្យ​សាមគ្គី​។

 

វត្ត​សមាគម​ពុទ្ធសាសនា​នេះ ស្ថិត​នៅ​ក្នុង​ទី ក្រុង Erfstadt តំបន់​លេខ ៥០ ៣៧៤ ផ្លូវ Bonner Ring ផ្ទះ​លេខ ៣៨៕

 

សូម​ទស្សនា​សកម្មភាព​ផ្សេងៗ​ទៀត៖

 

ខ្មែរ​នៅ​អាល្លឺម៉ង់​ នាំ​គ្នា​បង្កើត​វត្ត​ទុក​គោរព​បូជា

 

ខ្មែរ​នៅ​អាល្លឺម៉ង់​ នាំ​គ្នា​បង្កើត​វត្ត​ទុក​គោរព​បូជា

 

ខ្មែរ​នៅ​អាល្លឺម៉ង់​ នាំ​គ្នា​បង្កើត​វត្ត​ទុក​គោរព​បូជា
អត្ថបទ៖ ណេង ណេង
 
រូបថត៖ ផ្ដល់ឱ្យ
​​