សម្ភារៈ​កែ​ច្នៃ​ប្លែក​ៗ​សម្រាប់​ជួយ​សិស្ស​លួច​ចម្លង​ពេល​ប្រឡង​ ត្រូវ​ប៉ូលិស​បង្ក្រាប​បាន

ឧបករណ៍​​និង​មធ្យោបាយ​បច្ចេកវិទ្យា​មួយ​ចំនួន​ ដែល​ប្រើ​ប្រាស់​សម្រាប់​​ជួយ​សិស្ស​​លួច​ចំលង​​ក្នុង​ពេល​ប្រឡង ត្រូវ​ប៉ូលិស​ចិន​បង្ក្រាប​បាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ឯ​ខេត្ត Shaanxi ប្រទេស​​ចិន។

សម្ភារៈ​កែ​ច្នៃ​ប្លែក​ៗ​សម្រាប់​ជួយ​សិស្ស​លួច​ចម្លង​ពេល​ប្រឡង​ ត្រូវ​ប៉ូលិស​បង្ក្រាប​បាន
 
តាម​សារព័ត៌មាន​ក្នុង​ស្រុក​​ NetEase សម្ភារៈ​​​​ឧបករណ៍​អេឡិចត្រូនិក​សំខាន់​ៗ​ រៀប​ចំ​ដោយ​ក្រុម​បច្ចេកវិទ្យា​មួយ​ក្រុម ត្រូវ​ប៉ូលិស​រឹប​អូស​យក ​ដែល​រួម​មាន កាបូប​លុយ​ផ្ទុក​​​​ឧបករណ៍​ចាប់​រលក​​សំឡេង វ៉ែនតា​​​​សម្រាប់​ស្ដាប់​​ឯកសារ(​ជា​សំឡេង) ឧបករណ៍​​តូច​​ទទួល​និង​​​បញ្ចាំង​​​អក្សរ​​ឯកសារ​សម្រាប់​លួច​ចំលង។

ប៉ូលិស​បាន​សង្ស័យ​លើ​ ឡាន​​មួយ​គ្រឿង​​​​​មាន​ភ្ជាប់​អង់តែន​មួយ​​ ដែល​​ចត​នៅ​​ក្បែរ​ផ្លូវ។ បន្ទាប់​ពី​​​សាក​សួរ​​​​​ទៅ​កាន់​បុរស​សង្ស័យ​ពីរ​នាក់​ ប៉ូលិស​ក៏​បាន​រក​ឃើញ​​មាន​ ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ៗ​គ្នា​សរុប​ចំនួន ១៨០​គ្រឿង។ ក្រោយ​មក​ ​ជន​សង្ស័យ​ពីរ​នាក់​ក៏​ត្រូវ​​បាន​ឃាត់​ខ្លួន។

សម្ភារៈ​កែ​ច្នៃ​ប្លែក​ៗ​សម្រាប់​ជួយ​សិស្ស​លួច​ចម្លង​ពេល​ប្រឡង​ ត្រូវ​ប៉ូលិស​បង្ក្រាប​បាន
 
​​​​​​​​​​នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​លើ​ឧបករណ៍​បច្ចេកវិទ្យា​ប្រើ​ប្រាស់​ក្នុង​ពេល​ប្រលង។ កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ ប៉ូលិស​បាន​បង្ហាញ​សិស្ស​ចំនួន​ ៥០០០​នាក់​ បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​​ទាំង​នោះ​សម្រាប់​លួច​ចម្លង​ក្នុង​ពេល​ប្រឡង៕

សម្ភារៈ​កែ​ច្នៃ​ប្លែក​ៗ​សម្រាប់​ជួយ​សិស្ស​លួច​ចម្លង​ពេល​ប្រឡង​ ត្រូវ​ប៉ូលិស​បង្ក្រាប​បាន
សម្ភារៈ​កែ​ច្នៃ​ប្លែក​ៗ​សម្រាប់​ជួយ​សិស្ស​លួច​ចម្លង​ពេល​ប្រឡង​ ត្រូវ​ប៉ូលិស​បង្ក្រាប​បាន
សម្ភារៈ​កែ​ច្នៃ​ប្លែក​ៗ​សម្រាប់​ជួយ​សិស្ស​លួច​ចម្លង​ពេល​ប្រឡង​ ត្រូវ​ប៉ូលិស​បង្ក្រាប​បាន
សម្ភារៈ​កែ​ច្នៃ​ប្លែក​ៗ​សម្រាប់​ជួយ​សិស្ស​លួច​ចម្លង​ពេល​ប្រឡង​ ត្រូវ​ប៉ូលិស​បង្ក្រាប​បាន
 
សម្ភារៈ​កែ​ច្នៃ​ប្លែក​ៗ​សម្រាប់​ជួយ​សិស្ស​លួច​ចម្លង​ពេល​ប្រឡង​ ត្រូវ​ប៉ូលិស​បង្ក្រាប​បាន
 
ចុចអាន៖ ពិការ​ដៃសង​ខាង​​​ តែ​អាច​ប្រលង​បាក់​ឌុប​បាន​ពិន្ទុ​ខ្ពស់​​​​ដោយ​ប្រើ​ជើង​​​សរសេរ​

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​