​ប្រេង​​ឆៅ​ធ្លាក់​ថ្លៃ​ក្រោម ២៩ដុល្លារ​ក្នុង​មួយ​បារ៉ែល​​ជា​លើក​ដំបូង​​ ចាប់​តាំង​ពី​ឆ្នាំ២០០៣

​ប្រេង​​ឆៅ​ធ្លាក់​ថ្លៃ​ក្រោម ២៩ដុល្លារ​ក្នុង​មួយ​បារ៉ែល​​ជា​លើក​ដំបូង​​ ចាប់​តាំង​ពី​ឆ្នាំ២០០៣

​​​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ​បាន​បន្ត​​ធ្លាក់​ចុះ​ក្រោម ២៩ដុល្លារ​​ក្នុង​មួយ​បារ៉ែល​​ កាល​ពី​​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រោយ​​ប្រទេស​​ប្រេង​ដ៏​ធំ​អ៊ីរ៉ង់​​ វិល​ចូល​ទី​ផ្សារ​​ពិភព​លោក​វិញ។

 

​ប្រេង​​ឆៅ​ធ្លាក់​ថ្លៃ​ក្រោម ២៩ដុល្លារ​ក្នុង​មួយ​បារ៉ែល​​ជា​លើក​ដំបូង​​ ចាប់​តាំង​ពី​ឆ្នាំ២០០៣

បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​​​លើក​​ទណ្ឌកម្ម​​ចេញ​ពី​អ៊ីរ៉ង់​ជា​ផ្លូវ​ការ ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ​ដែល​ជា​ផ្លូវ​​នាំ​ឲ្យ​ប្រទេស​សមាជិក​អង្គការ​​ប្រេង​ OPEC​ មួយ​នេះ​ ​ត្រូវ​បង្កើន​​ផលិត​ផល​ប្រេង​បន្ថែម​ទៀត។

 

​ការ​វិល​ត្រឡប់​​​នៃ​វត្តមាន​អ៊ីរ៉ង់​ ​ដែល​គេ​ទន្ទឹង​រង់​ចាំ​ជា​យូរក្នុង​​ទី​ផ្សារ​អន្តរ​ជាតិ​នេះ ​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​ពី ១០០ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាល​ពី​ពាក់​ឆ្នាំ ២០១៤ ​មក​នៅ​​​ក្រោម ៣០ដុល្លារ​​​​ក្នុង​មួយ​បារ៉ែល ​កាល​ពី​​សប្ដាហ៍​មុន។

 

​ការ​ធ្លាក់​​ថ្លៃ​​​​ក្រោម​ ២៩ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាល​ពី​ថ្ងៃ​​អាទិត្យ​ម្សិល​មិញ​នេះ គឺ​ជា​ការ​ធ្លាក់​ថ្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​​ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០០៣​មក។

 

ចំណែក ​​ប្រទេស​អ៊ីរ៉ង់ ​រំពឹង​ថា​នឹង​បង្កើន​​ការ​ផលិត​​នាំ​ចេញ​ឲ្យ​បាន ៥០ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​​ឲ្យ​បាន​លឿន​បំផុត និង​​អាច​កើន​ដល់​ ១លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ពេល​​​​ការ​ផលិត​ដើរ​បាន​រយៈ​ពេល​មួយ​ឆ្នាំ​​៕

 

​ប្រេង​​ឆៅ​ធ្លាក់​ថ្លៃ​ក្រោម ២៩ដុល្លារ​ក្នុង​មួយ​បារ៉ែល​​ជា​លើក​ដំបូង​​ ចាប់​តាំង​ពី​ឆ្នាំ២០០៣

តម្លៃ​ប្រេង​នៅ​អាមេរិក​ថ្ងៃ​ទី ១៧​មករា​ ម្សិលមិញ

 

 

ចុចអាន៖ ​ប្រភេទ​​ប្រេង​​​​សំខាន់ៗ​ឱ្យ​រថយន្ត​ដើរ​ស្រួល មាន​​​​​អ្វី​ខ្លះ?

ចុចអាន៖ មហាសេដ្ឋី​ប្រេង​ ផ្ដល់​កាដូ​គ្រីសម៉ាស់​១០ម៉ឺន​ដុល្លារ​​​ឲ្យ​គ្រប់​បុគ្គលិក​ជិត​១៤០០នាក់​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN