សម្តេច​តេ​ជោ ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហ​បុរី តាម​វេជ្ជ​បញ្ញា​គ្រូពេទ្យ ដែល​កំណត់ឱ្យ​ត្រួតពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​មួយឆ្នាំ​ម្តង​

ភ្នំពេញ: សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ថា បងប្អូន​ជនរួមជាតិ​ជាទី​ស្រឡាញ់​! ពេលនេះ ខ្ញុំ​កំពុង​ស្ថិតក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​សិង្ហ​បុរី ។ ពុំមាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ព្យាបាល​នោះទេ តែ​នេះ​ជាការ​តម្រូវ​របស់​គ្រូពេទ្យ ដែល​កំណត់ឱ្យ​ត្រួតពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​មួយឆ្នាំ​ម្តងៗ​។ ម្យ៉ាងទៀត​ការងារ​ចុងឆ្នាំ ២០១៥ និង​ដើមឆ្នាំ ២០១៦ នេះ​ពិតជា​ច្រើន ដែល​ខ្ញុំ​ខិតខំ​ដោះស្រាយ​ទាំងយប់​ទាំង​ថ្ងៃ រក​ពេល​សម្រាក​ស្ទើរ​មិនបាន​។​

​សម្តេច​តេ​ជោ បាន​បន្តថា ការដែល​ខ្ញុំ​មក​ពិនិត្យ​សុខភាព​នៅ​សិង្ហ​បុរី មិន​មានន័យថា​ខ្ញុំ​មិន​ទុកចិត្ត​គ្រូពេទ្យ​កម្ពុជា​យើង​នោះទេ​។ ខ្ញុំ​ពិនិត្យ​
​សុខ​ភាពជា​ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និង​ព្យាបាល​ជំងឺ​នៅ​កម្ពុជា​ដោយ​គ្រូពេទ្យ​ខ្មែរ​យើង​។ ដោយមាន​ការណែនាំ​រប​ស់​គ្រូពេទ្យ​កម្ពុជា បានស្នើ​ឱ្យ​ខ្ញុំ​ពិនិត្យ​នៅក្រៅ​ប្រទេស​ដើម្បី​ធ្វើឱ្យ​ប្រាកដ​នូវ​ប្រភេទ​ជំងឺ​ខ្លះ​ដែល​យើង​ខ្វះ​ឧបករណ៍​។ វេជ្ជបណ្ឌិត​ខ្មែរ​ដែល​ព្យាបាល​ខ្ញុំ​បានរួម​ដំណើរ​មកជា​មួយ​ខ្ញុំ ដើម្បី​សហការ​ជាមួយ​ពេទ្យ​សិង្ហ​បុរី​ធ្វើការ​ពិនិត្យ ដែល​នេះ​ជា​រឿង​ធម្មតា​នៃ​កិច្ចសហការ​ខាង​វេជ្ជសាស្ត្រ​។​

​ខ្ញុំ​នឹង​វិលត្រឡប់​ទៅ​ប្រទេស​វិញ​នៅ​ថ្ងៃទី​២១ មករា ប្រសិន​គ្រូពេទ្យ​អនុញ្ញាត​៕​