ម៉ូតូ​២​គ្រឿង​បុក​គ្នា ស្លាប់​និង​របួស​៣​នាក់ នៅ​ស្រុក​ស្អាង​

កណ្តាល: មនុស្សម្នា​ក់បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់ចរាចរ បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង​បុក​​គ្នា ពេញទំហឹង កាលពី​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច ផ្លូវ​លេខ​២១ ភូមិ​ទួលក្រសាំង ឃុំ​រកា​ខ្ពស់​។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ឌី ណាវី ប្រុស​អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែ​ករុន ឃុំព្រែក​គយ ស្រុក​ស្អាង​។ ជនរងគ្រោះ​ទាំង​២​នាក់​​មាន​ទី​១ ឈ្មោះ ចាន់​ធី ចាន់ថុល ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ និង​អ្នករួមដំណើរ​១​នាក់​ប្រុស​មិនស្គាល់ឈ្មោះ​( រងរបួស​ធ្ងន់​) បញ្ជូនទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក FTR ពណ៌​ខៀវ​ពាក់​ស្លាក​លេខភ្នំពេញ 1BQ .9014​ឌុប​គ្នា​២​នាក់ ក្នុង​ល្បឿន​លឿន​​ក្នុង​ទិស​ពី​ជើង​ទៅ​ត្បូង លុះមកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ជាមួយ ម៉ូតូ​ម៉ាក ហុងដា គុប ជ្រុង​៩០ ពណ៌​ទឺក ប៊ិច​ស្លាក​លេខ កណ្តាល 1E 6526 បើកបរ​បាន​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើងយ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍​និង វាស់វែង​រួច​សពត្រូវបាន ប្រគល់ជូន​ក្រុមគ្រួសារ ។​ចំណែក​មធ្យោបាយ​ទាំង​២ ត្រូវបាន​យកទៅរក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​