នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​ប្រុស​ស្រី​៣​នាក់ ពីបទ​ប្រើប្រាស់​និង​ចែកចាយ​

កណ្តាល: ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្ពប បាន​ល្បាត​ក្នុង​មូលដ្ឋាន​បាន​ឃាត់ខ្លួន​ប្រុស​ស្រី​៣នាក់​ពីបទ​ប្រើប្រាស់​ចែកចាយ​នូវ​សារធាតុ​​ញៀន​ខុសច្បាប់ ។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ខ្ពបលើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។​

ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន​១-​ឈ្មោះ​សុខ ដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំមុខរបរ​មិន​ពិតប្រាកដ​(​ត្រូវជា​ប្តី​របស់​ឈ្មោះ​កែវ ស្រី​លីន​)​។​២-​ឈ្មោះ កែវ ស្រី​លីនភេទ​ស្រី អាយុ ២៦​ឆ្នាំ  មុខរបរ​មិន​ពិតប្រាកដ​(​ត្រូវជា​ប្រពន្ធ​ឈ្មោះ​សុខ ដា​) មានទីលំនៅ​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ជាមួយគ្នា​(​ជា​អ្នកចែកចាយ​)​។​៣-​ឈ្មោះ អ៊ុក ទូច​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។​មាន​​ទីលំនៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​(​ជា​អ្នកទទួល​ទិញ​ដើម្បី​ប្រើប្រាស់)​។​

 វត្ថុតាង​ចាប់យក ៖​ម្សៅ​ក្រាម​ពណ៌​ស​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ១​កញ្ចប់​តូច​។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្ពប បានល្បាត​ចំណុច​ផ្លូវជាតិ​លេខ​១១(​ខាងកើត​ទន្លេបាសាក់​)​ប្រទះឃើញ​ជនសង្ស័យ​ឈ្មោះ​កែវ ស្រី​លីន​កំពុង​ចែកចាយ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ឲ្យ​ទៅ​ឈ្មោះ​អ៊ុក ទូចបានធ្វើការ​ត្រួតពិនិត្យ​រក​​ឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ១​កញ្ចប់​តូច​បិទ​ជាប់នឹង​លុយ​ប្រភេទ​ក្រដាស់​១០០​រៀល​នៅលើ​ដី​ក្រោម​បាទជើង របស់​ឈ្មោះ​អ៊ុក
ទូច ប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២ រួមទាំង​វត្ថុតាង​បញ្ជូនមក​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ខ្ពប​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​ប្រុស​ស្រី​៣​នាក់ ពីបទ​ប្រើប្រាស់​និង​ចែកចាយ​

នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​ប្រុស​ស្រី​៣​នាក់ ពីបទ​ប្រើប្រាស់​និង​ចែកចាយ​