គុណតម្លៃនៃគុនល្បុក្កតោត្រូវបានលើកមកជជែកគ្នា

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ក្បាច់គុន​មេដឹកនាំ​កីឡា​អ្នកស្រាវជ្រាវ​និស្សិត​ ទីប្រឹក្សា​កីឡា​. . .​ប្រមាណ​២១៨​នាក់​បាន​ជួបជុំគ្នា​ធ្វើ​សិក្ខា​សា​ដែល​ត្រូវបាន​គេ​ ប្រសិទ្ធិ​នាម​ថា​គុណ​តម្លៃ​នៃ​គុន​ល្បុក្កតោ​ក្នុងសង្គម​វប្បធម៌​ជាតិខ្មែរ ។​

​    ​សិក្ខាសាលា​នេះ​មាន​រយៈពេល ២ ថ្ងៃ​គឺ​ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​១៩​មករា​ហើយ​វាគ្មិន​សំខាន់ៗ​ដែល​ចូល​ រួមមាន​គ្រូ​ គុន អ្នកស្រាវជ្រាវ​មកពី​រាជបណ្ឌិតសភា ក្រសួង​វប្បធម៌ និង អ្នក​មុខ អ្នកការ​ជាច្រើន​ទៀត ។​

​    ​ឯកឧត្តម​ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ឧក​ឧ​ត្ត​ម​ហ៊ុន ម៉ា​ណែ​ត​នាយរង​សេនាធិការ​ចម្រុះ និង ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ដ៏​សំខាន់​នេះ ។​

​    ​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត​បានលើកឡើង​ពី​ការដាក់បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ទៅក្នុង​កម្មវិធី ​ហ្វឹកហាត់​របស់​កង​ទ័ព ។​លោក​លើក​ហេតុផល​ថា​លោក​បាន​ជួប​ជាមួយ​កងទ័ព​អាមេរិក​ដែល​បំពេញបេសកកម្ម​នៅ ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​គេ​បាន​ប្រាប់ថា​នៅក្នុង​ការប្រយុទ្ធ​គេច​មិន ​ផុតពី​ការប្រយុទ្ធ​តទល់​គ្នា​ដោយផ្ទាល់​នោះទេ​ដែល​នេះ​ជា​កត្តាចាំបាច់​ តម្រូវ​ឲ្យ​កងទ័ព​ត្រូវតែ​ចេះ​ក្បាច់គុន​នោះ ។​

​    ​ឯកឧត្តម​បន្តថា​បញ្ហា​ដែល​ល្អ​បំផុត​នោះ​យើង​ត្រូវតែ​បង្កើត​ក្បាច់គុន​ ថ្មី​មួយ​ដែលជា​ក្បាច់គុន​របស់​កងទ័ព​ដោយ​យក​ក្បាច់គុន​ទាំងអស់​របស់​ខ្មែរ​ មក​សំយោគ​បញ្ចូល​គ្នា ។​

​    ​ឯកឧត្តម​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុ​ជាមាន​ប្រ​សាសន៍​ថា​កាលពី​ ឆ្នាំ​២០១២​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​ជម្រុញ​ឲ្យ​បង្កើត​គណៈកម្មការ​ អន្តរក្រសួង​មួយ​ដែលមាន​ក្រសួងទេសចរណ៍​វប្បធម៌ អប់រំ​យុវជន​និង​កីឡា UNESCO​ជាតិ​ស ហ​ព័ន្ធ​ប្រដាល់ សហព័ន្ធ​ល្បុក្កតោ​រៀបចំ​ដាក់​​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ​ទៅក្នុង​បញ្ជី​ វប្បធម៌​អរូបី​យ៍​ពិភពលោក​តែ​UNESCO​គេ​បាន​រុញ​មកវិញ​តែ​យើង​នៅមាន​ឱកាស​ ដាក់​ទៅ​បន្តទៀត ។​

​    ​ឯកឧត្តម​បន្តថា​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​SEA Games ឆ្នាំ​២០២៣​ហើយ​កម្ពុជា​ត្រូវដាក់​ក្បាច់គុន​ល្បុក្កតោ​នេះ​ ទៅក្នុង​កម្មវិធី​ប្រកួត ។ ដើម្បី​ដាក់​បាន​កម្ពុជា​ត្រូវការ​ការគាំទ្រ​ពី​ប្រទេស​ក្នុង​តំបន់​ចំនួន ៥ ហើយ​កម្ពុជា​ត្រូវបញ្ជូន​គ្រូ​អ្នកបច្ចេកទេស​ទៅ​ជួយ​បង្ហា​ត់ដល់​ប្រទេស​ដែល ​បាន​គាំទ្រ​ទាំងនោះ​ផង ។​កត្តា​សំខាន់​គឺ​ជាតិ​ទាំង​មុ​ល​ត្រូវតែ​ឯកភាព​គ្នា​ឲ្យ​ច្បាស់លាស់​ ជាមុនសិន ។​