ថយន្ត​បើក​គៀរ​កូនកំលោះ ត្រូវ​ចូល​រោងការ​ថ្ងៃនេះ​បណ្តាល​ឲ្យ​ស្លាប់​

ព្រះសីហនុ: កូនកំលោះ​ដែល​គេ​ដឹងថា និង​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​នេះ បានជួប​គ្រោះ​ចរាចរ​បណ្តាល​ឲ្យ​ស្លាប់​​ដោយ​រថយន្ត​បើក​គៀរ​ដួល​បោក​ក្បាល និង​ថ្នល់​។​

 ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​សោកស្តាយ​និង​បន្សល់ទុក​ឲ្យ​កូនក្រមុំ​ក្លាយជា​ស្ត្រីមេម៉ាយ​ដ៌​ក្មេងខ្ចី​នេះ​បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃទី​១៧ខែមករា ឆ្នាំ​២០១៦ ក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។

​ជនរងគ្រោះ​ត្រូវគេ​ដឹងថា​និង​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃស្អែក នៅផ្ទះ​ខាង​ស្រី​ក្នុងភូមិ​តា​នៃ ឃុំជើងគោ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​ក្រោយ​បង្កហេតុ​រថយន្ត​បាន​បើក​រត់គេច​បាត់​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បានមក​អន្តរាគមន៍ និង​បានប្រគល់​សាកសព​ឲ្យ​ទៅក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ ៕

ថយន្ត​បើក​គៀរ​កូនកំលោះ ត្រូវ​ចូល​រោងការ​ថ្ងៃនេះ​បណ្តាល​ឲ្យ​ស្លាប់​