មន្ត្រី​ប​សស ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​ក្រុម​អ្នកបើកបរ​ឡាន ដឹក​កម្មករ នៅ​បាវិត​

ស្វាយរៀង: បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា បសស បានផ្សព្វផ្សាយថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ នេះ លោក លុយ ឈី​ន តំណាង​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​​សង្គម ​(​ប​.​ស​.​ស​) និង​ជា​អនុប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករនិយោជិត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​អ្នក​បើកបរ​ដឹក​ក​ម្មករ​និយោជិត ស្តីពី​សុវត្ថិភាព​ចរាច​ណ៍​លើ​មធ្យោបាយ​ដឹកជញ្ជូន សុវត្ថិភាព​​ធ្វើដំណើរ​របស់​កម្មករ​និយោជិត នៅ​រោងចក្រ A and J (Cambodia) Co., Ltd ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ឆ្លៀត​ក្នុង​ឪ​កាស​នេះ​ផងដែរ លោក​ក៏បានផ្តល់​ការណែនាំ​អំពី​ការអនុវត្ត​របស់​នគ​របាល​ចរាចរណ៍ លើ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី នា​ខែមករា ឆ្នាំ​២០១៦ ខាងមុខ​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកនាយក​ក៏បាន​ណែនាំ​បន្ថែម​អំពី​ការបើកបរ​ហួស​ល្បឿន​កំណត់​, សេព​គ្រឿង​ស្រវឹង​មុនពេល​បើកបរ​, វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​, ការដឹក​កម្មករ​លើស​ចំណុះ និង​ត្រួតពិនិត្យ​យានយន្ត​ជាប្រចាំ​, បើកបរ​ពេលយប់​ត្រូវមាន​ចំណាំងផ្លាត​លើ​យានយន្ត​, បើកបរ​អធ្យាស្រ័យ​គ្នា​ជាដើម ដើម្បី​ធានា​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​របស់​កម្មករនិយោជិត ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ និង​ពី​កន្លែងធ្វើការ ត្រលប់​ទៅផ្ទះ​វិញ និង​ស្របតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បាន​នឹង​កំពុង​យកចិត្តទុកដាក់​លើ​សុខទុក្ខ​របស់​កម្មករ​និយោជិត និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ តាម​ពាក្យស្លោក​ថា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ “ ។​

​សូម​រម្លឹកថា ការផ្សព្វផ្សាយ​នេះ បានធ្វើ​ឡើង ក្រោយពី​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើងជា​បន្តបន្ទាប់​លើ​កម្មករ​កាត់ដេរ​។ ក្នុងនោះ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ ពីរ​គ្រឿង នៅក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ ទី​១២ ខែមករា ឆ្នាំ​២០១៦ បាន​បណ្តាល​ឲ្យ​កម្មករ​រោងចក្រ​យ៉ាងហោចណាស់ ៤ នាក់ ស្លាប់ និង ៦៩ នាក់​ផ្សេងទៀត រងរបួស​។

​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ ឡានក្រុង ដឹក​អ្នកដំណើរ​របស់​ប្រទេស​វៀតណាម ចូលមក​ភ្នំពេញ បាន​បុក​ជាមួយ​ឡាន​ដឹក​កម្មករ​រោងចក្រ នៅលើ​ផ្លូវជាតិ​លេខ​១ នៅ​ខេត្តស្វាយរៀង បាន​បណ្តាល​ឲ្យ​កម្មករ​កាត់ដេរ ស្លាប់ ១៧ នាក់ និង​របួសធ្ងន់​ស្រាល ២២ នាក់​ផ្សេងទៀត​។

​ចំណែក​កាលពី​ល្ងាច ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះ​ថា្នក់​ចរាចរណ៍​មួយ បានកើត​ឡើង​រវាង​ឡាន​ដឹក​កម្មករ ២​គ្រឿង បណ្តាលឱ្យ​កម្មករ​ចំនួន ៨២​នាក់ រងរបួស ស្ថិតនៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​រីឯ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង បណ្តាលឱ្យ​កម្មករ​រងរបួស ១២​នាក់ និង​ស្លាប់​ម្នាក់​។ ហេតុការណ៍​នោះ បាន​កើត​​ឡើង នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល​។  

​មាន​មូលហេតុ​ច្រើនយ៉ាង ដែល​នាំ​ដល់​សោកនាដកម្ម​លើ​ដងផ្លូវ បណ្តាល​ឲ្យ​ស្លាប់ និង​របួស​កម្មករ​កា​ត់​ដេរ​ជាច្រើន​នាក់​ដូច្នេះ​។ នោះ​គឺ ឡាន​ដឹក​កម្មករ ១​ឡានៗ បាន​ដាក់​ញាត់​កម្មករ​ណែនៗ ពោលគឺ​ត្រឹមតែ​ឡាន​ទួរីស ១២ កៅអី ឬក៏​ឡាន​កូរ៉េ​កាំ​មី​ញ៉ុ​ង ១​តោន​កន្លះ ឬក៏​ឡាន​ចំណុះ ៣​តោន អត់​ដំបូល គឺ​ផ្ទុក​កម្មករ​ចាប់ពី​ជាង ៣០ នាក់ ឡើងទៅ ក្នុង​មួយ​ឡានៗ​។ ពោលគឺ​កម្មករ​រោងចក្រ ត្រូវ​ឈរ​ប្រជ្រៀត​គ្នា ដោយ​គ្មាន​កន្លែង​អង្គុយ​ត្រឹមត្រូវ​នោះទេ នៅលើ​ឡាន​ដឹក​កម្មករ​កាត់ដេរ​ទាំង​នោះ​៕​

មន្ត្រី​ប​សស ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​ក្រុម​អ្នកបើកបរ​ឡាន ដឹក​កម្មករ នៅ​បាវិត​

មន្ត្រី​ប​សស ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​ក្រុម​អ្នកបើកបរ​ឡាន ដឹក​កម្មករ នៅ​បាវិត​

មន្ត្រី​ប​សស ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​ក្រុម​អ្នកបើកបរ​ឡាន ដឹក​កម្មករ នៅ​បាវិត​