ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

វេ​ប​សាយ «​លី​ហ្គូ​ស​ធូ​ដេ​» របស់​នី​ហ្សេ​រី​យ៉ា កាលពី​ថ្ងៃ​ទី​១៤ មក​រា ២០១៦ ផ្សាយ​ថា បុរស​ហ្សា​ម៉ា​អីុ​ក ម្នាក់​បាន​សម្លាប់​នាង​ខា​រេ​ន រេ​ន​ហ្វ័​ដ ជា​ប្រពន្ធ ដោយ​កាត់​ក្បាល​ក្រោយ​ពី​ដឹង​ថា នាង​ផិតក្បត់ និង​កូន​ដែល​ចាប់កំណើត​ទាំង​៦​នាក់ គ្មាន​នរណា​ម្នាក់​ជា​កូន​របស់​ខ្លួន​ទេ ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​តំបន់​សេន​អេ​ន​ឌ្រូ ក្រុង​សឺ​រ៉េ នា​ភាគ​ខាងកើត ។ ជន​បង្កហេតុ​នៅ​ពេល​ដឹង​ប្រពន្ធ​លួច​មាន​សហាយស្មន់ ក៏ នាំ​កូន​ទាំង​៦​នាក់​ទៅ​ត្រួតពិនិត្យ DNA ដើម្បី​រក​ការណ៍​ពិត ហើយ​លទ្ធផល​បង្ហាញ​ថា គ្មាន​ក្មេង​ណា​ម្នាក់​ជា​ឈាមជ័រ​របស់​គេ​ទេ ។

នាង​រេ​ន​ហ្វ៊័​ដ បាន​សារភាព​ថា នាង​ផិតក្បត់​ពិតមែន និង​ធ្លាប់​រួមរ័ក​ជាមួយ​បុរស​ជា​ច្រើន​នាក់​បង្ក​ឱ្យ​មាន​ផ្ទៃពោះ ។

នារី​រង​គ្រោះ​បាន​សុំ​ទោស និង​ចង់ឱ្យ​ប្តី​អភ័យទោស​ដល់​ខ្លួន ប៉ុន្តែ​ប្តី​មាន​កំហឹង​ខ្លាំង​មិន​អាច​យោគយល់​បាន​ទេ ។ គេ​បាន​បោះពាក្យ​សំដី​ប្រាប់​ក្រុម​គ្រួសារ​ថា នឹង​សម្លាប់​ប្រពន្ធ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ចំពោះ​សម្តី​នេះ​ទេ ។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក បុរស​ជា​ប្តី​ចាប់​កាត់​ក្បាល​ប្រពន្ធ ហើយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន និង​កំពុង​ដំណើរការ​រឿង​ក្តី​តាម​ផ្លូវច្បាប់ ៕