ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖ ទីតាំង​លាក់​ឈើ​ខុសច្បាប់​រាប់រយ​កំណាត់​មួយ​កន្លែង ត្រូវ​មន្ត្រី​ជំនាញ​ព្រៃឈើ​ចុះ​ទៅ​បង្ក្រាប ដែល​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ មក​រា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ពូ​ជ្រៃ​ចាង ឃុំ​ពូ​ជ្រៃ  ស្រុក​ពេ​ជ្រា​ដា  ខេត្តមណ្ឌលគិរី ។

ក្រោយ​ពី​រាប់​ចំនួន​ឈើ​ទាំងនេះ ជាបឋម​មាន​ចំនួន​២១០​កំណាត់ ក្នុង​នោះ​ឈើ​ប្រភេទ​សុ​ក្រម មានមុខ​កាត់​ធំ​ៗ​ចំនួន​៥០​កំណាត់ និង​​ឈើ​កូន​ក្រឡឹង​ប្រភេទ​ធ្នង់​ចំនួន​១៦០​ណាត់ ។ ទោះជា​យ៉ាងណា ឈើ​ទាំង​អស់នេះ​នៅ​ពុំ​ទាន់​ដឹង​ថា ជា​របស់​អ្នក​ណា​ទេ

សូម​បញ្ជាក់​ថា ជុំវិញ​បទល្មើស​ព្រៃឈើ​នេះ​ដែរ ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ព្រមាន​ធ្ងន់​ៗ​ទៅ​លើ​ឈ្មួញ និង​អ្នក​ឃុបឃិត​បើកដៃ​ឱ្យ​យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​នោះ គេ​សង្កេត​ឃើញ​សកម្មភាព​នៃ​ការ​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ក្រៅប្រទេស តាម​បន្ទាត់​ព្រំដែន​នៃ​ខេត្តមណ្ឌលគិរី ដែល​ធ្លាប់តែ​កើត​មាន​យ៉ាង​ពេញបន្ទុក​នោះ បាន​ប្រែ​មក​សភាព​ស្ងប់ស្ងាត់​ហើយ ។