មិនបានរួមភេទ ធ្វើឲ្យអ្នក​ប្រឈម​នឹង​បញ្ហា​ ៤យ៉ាង

ភាពហត់នឿយ, ស្ត្រេស, ការងារប្រចាំថ្ងៃរវល់ខ្លាំងគ្មាន​ពេលសម្រាក... គឺជា​មូលហេតុ​ដែល​រំខាន​ដល់​ជីវិតផ្លូវភេទរបស់អ្នក។ ហើយ​ការ​មិនបាន​ស្និតស្នាល​ផ្នែក​រាងកាយ​​យូរទៅ នឹងធ្វើឲ្យ​អ្នក​កើតមាន​បញ្ហា​មួយចំនួន។
 
មិនបានរួមភេទ ធ្វើឲ្យអ្នក​ប្រឈម​នឹង​បញ្ហា​ ៤យ៉ាង
ធុញថប់ក្នុងអារម្មណ៍ច្រើន
អ្នកស្រាវជ្រាវជាច្រើបាន​រកឃើញថា អ្នកដែលមិនបាន​រួម​ភេទត្រូវប្រឈមមុន​នឹង​ភាព​តាន​តឹងក្នុងអារម្មណ៍​ច្រើន​ជាងអ្នកដែល​បាន​រួមភេទ ២សប្តាហ៍ម្តង។ ក្រុម​អ្នក​ជំនាញ​បាន​បន្ត​ទៀតថា ការ​រួមភេទ​ធ្វើឲ្យខួរក្បាលបញ្ចេញអ័រម៉ូន endorphins និង​សារធាតុ oxytocin​ ជួយឲ្យ​អារម្មណ៍​ស្រស់ស្រាយ និង​បាត់ភាព​តាន​តឹង។
កើតជំងឺផ្តាសាយ
ក្រុមអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក បាន​រកឃើញថា មនុស្សដែលបាន​រួមភេទ ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ រាងកាយរបស់ពួកគេអាច​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​ច្រើន​ជាង ៣០ភាគរយ។ ហេតុនេះហើយ នៅពេល​ដែលអ្នក​មិន​បាន​រួមភេទ ប្រព័ន្ធភាពស៊ាំនឹងចុះខ្សោយ ដែល​ងាតនឹងកើតជំងឺផ្តាសាយ។
មាន​បញ្ហាផ្លូវចិត្ត
សមាសធាតុ មេឡានីន, serotonin និងអុកស៊ីតូស៊ីន នៅក្នុង​ទឹកកាម អាចជួយពង្រឹង​ដល់អារម្មណ៍​របស់ស្ត្រីឲ្យល្អប្រសើរឡើងវិញ។ ដូច្នេះអ្នកត្រូវចាំថា ការឈប់រួមភេទ ធ្វើឲ្យ​ស្ត្រីមាន​ជំងឺធ្លាក់ទឹកចិត្ត និង​មាន​បញ្ហាផ្លូវចិត្ត។
ប្រឈម​ហានិភ័យនៃការងាប់លិង្គ
បុរសដែលមិនបាន​រួមភេទ ត្រូវប្រឈម​នឹងហានិភ័យនៃជំងឺងាប់លិង្គ​ដល់ទៅពីរដង បើធៀបជាមួយនឹងអ្នកដែលបាន​រួមភេទ ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។
អ្នកជំនាញ​បាន​ផ្តល់អនុសាសន៍ថា ដោយសារតែ​លិង្គជាដុំសាច់ ដូច្នេះគួរតែ​បង្កើតការរួមភេទឲ្យបាន​ទៀងទាត់ដើម្បីរក្សា​ភាព​ខ្លាំងរបស់វា៕
ដោយ៖ Seng hong
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!