ក្មេងអាចចេះជក់បារី ដោយឯកឯង ប្រសិនបើមាន សាច់ញាតិជា អ្នកជក់បារី

សុខភាព ៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិ អាមេរិកបាននិយាយថា ក្មេងៗជំនាន់ក្រោយ ជនជាតិ អាមេរិក នឹងអាចចេះជក់បារីប្រសិនបើ ឪពុកម្តាយរបស់ពួកគេ ឬ សាច់ញាតិ ជាអ្នកជក់បារី។

លោក Mike Vuolo អ្នកស្រាវជ្រាវនៃ មហាវិទ្យាល័យ Purdue ព្រមទាំងលោក Jeremy Staff  នៃមហាវិទ្យាល័យ Pennsylvania បានធ្វើការពិនិត្យទិន្នន័យដែលទទួលបានពីឪពុកម្តាយចំនួន ៣១៤នាក់ និង ក្មេងៗដែលមានអាយុចាប់ពី១១ឆ្នាំឡើងទៅចំនួន ៣១៤នាក់។

លទ្ធផលបានបង្ហាញថា ៨ភាគរយនៃក្មេងៗដែលគ្មានឪពុកម្តាយជាអ្នកជក់បារី បានចាប់ផ្តើម ជក់បារីកាលពីឆ្នាំមុន។ ដោយឡែកក្មេងៗដែលមានសាច់ញាតិជាអ្នកជក់បារី ២៣ភាគរយទៅ ២៩ភាគរយ បានចាប់ផ្តើមចេះជក់លឿនជាងអ្នកដែល គ្មានសាច់ញាតិជាអ្នកជក់ទៅទៀត។

ដូច្នេះ អ្នកអប់រំសុខភាពទាំងឡាយ បានសម្តែងការព្រួយបារម្ភខ្លាំង ចំពោះបញ្ហានេះ និង បាន អំពាវនាវឲ្យឪពុកម្តាយទាំងអស់ គិតគូ ពីសុខភាពរបស់ខ្លួន និង អនាគតរបស់កូន ព្រោះការ ជក់បារី ពិតជាប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ ដល់សុខភាពរាងកាយជារួម៕

ក្មេងអាចចេះជក់បារី ដោយឯកឯង ប្រសិនបើមាន សាច់ញាតិជា អ្នកជក់បារី

  • ក្មេងអាចចេះជក់បារី ដោយឯកឯង ប្រសិនបើមាន សាច់ញាតិជា អ្នកជក់បារី已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/01/18  Category:​អន្តរជាតិ