ក្រុមចោរប្រដាប់អាវុធ និងពូថៅ ចូលបាញ់ប្លន់ ផ្ទះលក់សំាង សុវណ្ណារិទ្ធ ក្នុងក្រុងបានលុង

រតនគីរី៖ នៅម៉ោងប្រមាណ ៦និង១០នាទី ល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ក្រុមចោរប្រដាប់ដោយកំាភ្លើងវែង និងពូថៅ បានចូលទៅធ្វើ សកម្មភាពបាញ់ប្លន់ ផ្ទះថៅកែលក់សាំង មួយកន្លែងយីហោ សុវណ្ណារិទ្ធ ស្ថិតនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចបាន ចុះទៅអន្តរាគមន៍ដែរ ប៉ុន្តែយឺតពេលទៅហើយ ដោយាសារក្រុមចោរ បានជិះគេចខ្លួនបាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ មាស សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្ត។

ប្រពន្ធជនរងគ្រោះ ឈ្មោះ ឆាយ រ៉ាភក្តិ អាយុ៣៤ឆ្នាំ បានឲ្យដឹងថា ក្នុងពេលកើតហេតុ គាត់កំពុងតែរៀបចំទុកដាក់ឥវ៉ាន់ ក្នុងផ្ទះ ដោយប្តី គាត់ និងម្តាយរួមទំាងកម្មករ ម្នាក់ផង នៅខាងមុខចំាលក់សាំង ស្រាប់តែមានមនុស្សប្រុស២នាក់ ជិះម៉ូតូ ឌុបគ្នាមកឈប់ ដោយម្នាក់ស្ពាយកំាភ្លើងវែង និងម្នាក់ទៀតកាន់ពូថៅ ស្ទុះទៅប្រតាយប្រតប់ ប្តីគាត់ និងយកពូថៅ វាយសំពង ទៅលើឆ្អឹងជំនីរ និងខ្នងត្រង់បោះដៃ ផុត ត្រូវប្រមាណ ៦ទៅ៧ ពូថៅ បណ្តាលឲ្យដួលសន្លប់ក្បែរគ្រែ ហើយក្រុមចោរម្នាក់ទៀត បានស្ទុះទៅទាញរុះរើ យកកាបូបលុយ រួចឡើងជិះម៉ូតូគេចខ្លួន តាមផ្លូវជាតិលេខ៧៨ ចូលក្រុងបានលុងបាត់។

អ្នកស្រី ឆាយ រ៉ាភក្តិ បានបន្តទៀតថា សម្ភារៈដែលបាត់បង់នោះ មានប្រាក់ប្រមាណ ២លានរៀល កងដៃប្លាទីន៥ជី ជញ្ជៀនពេជ្រ ១វង់ តម្លៃ៥០០ដុល្លារ និងឯកសារមួយចំនួនទៀត ដែលសរុបទៅប្រមាណ ៣០០០ដុល្លារ៕

ក្រុមចោរប្រដាប់អាវុធ និងពូថៅ ចូលបាញ់ប្លន់ ផ្ទះលក់សំាង សុវណ្ណារិទ្ធ ក្នុងក្រុងបានលុង
ក្រុមចោរប្រដាប់អាវុធ និងពូថៅ ចូលបាញ់ប្លន់ ផ្ទះលក់សំាង សុវណ្ណារិទ្ធ ក្នុងក្រុងបានលុង
ក្រុមចោរប្រដាប់អាវុធ និងពូថៅ ចូលបាញ់ប្លន់ ផ្ទះលក់សំាង សុវណ្ណារិទ្ធ ក្នុងក្រុងបានលុង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត