មូល​ហេតុ​ដែល​បណ្តាល​អោយ​យើង​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក ហើយ​នេះ​ជា​វិធី​សាស្រ្ត​តាម​បែប​ធម្មជាតិ​ដើម្បី​បង្ការ​និង​ព្យាបាលវា

មនុស្សភាគច្រើនតែងជួបប្រទះ បញ្ហាស្នាមខ្មៅ ក្រោមរង្វង់ភ្នែក ព្រោះតែស្បែក ត្រង់បរិវេណ ក្រោមរង្វង់ភ្នែកនេះ វាស្តើង ជាងផ្នែក ផ្សេងៗនៃ ផ្ទៃមុខ ហើយបញ្ហានេះ ក៏ធ្វើអោយ យើងមើលទៅ ចាស់ជាង វ័យដែរ។ ដូច្នេះថ្ងៃ នេះខេមបូ នឹងបង្ហាញអ្នក ពីមូលហេតុ មួយចំនួន ដែលបណ្តាល អោយយើង ជួបប្រទះនឹងបញ្ហានេះ ជាមួយនឹង វិធីសាស្រ្ត តាមបែប ធម្មជាតិ ដើម្បីបង្ការ និង ព្យាបាលវា។

មូល​ហេតុ​ដែល​បណ្តាល​អោយ​យើង​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក ហើយ​នេះ​ជា​វិធី​សាស្រ្ត​តាម​បែប​ធម្មជាតិ​ដើម្បី​បង្ការ​និង​ព្យាបាលវា

មានមូលហេតុជាច្រើនដែលបណ្តាលអោយយើងមានស្នាមខ្មៅក្រោមរង្វង់ភ្នែកដូចជា៖

  • ប្រតិកម្មអាលែហ្សី
  • ភាពស្លេកស្លាំង
  • ការមករដូវមិនទៀតទាត់ និង ពេលមាន ផ្ទៃពោះ
  • ស្រ្តេស
  • របបអាហារមិនល្អ
  • អាកាសធាតុ
  • គេងមិនគ្រប់គ្រាន់
  • ថ្លើមមានបញ្ហា

ដើម្បីព្យាបាលបញ្ហានេះ អ្នកអាចអនុវត្តន៍តាមវីធីសាស្រ្តតាម​បែប​ធម្មជាតិ​ខាងក្រោម៖

  1. គេងអោយបានគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់ គឺជាមូលហេតុ ដ៏ធំដែល បណ្តាលអោយ យើងខ្មៅក្រោម រង្វង់ភ្នែក វាជារឿង ចាំបាច់ ដែលត្រូវ សម្រាកអោយ បានគ្រប់គ្រាន់។ ក្នុងពេល បច្ចុប្បន្ននេះ គឺវាពិបាក សម្រាប់មនុស្សទូទៅ ក្នុងការគេង អោយបាន​ 8 ម៉ោងក្នុង 1 ថ្ងៃ ប៉ុន្តែអ្នកគួរ តែចៀសវាង ការគេង ត្រឹម 2 ទៅ 3 ម៉ោងក្នុង មួយថ្ងៃ។ ទោះមិនបាន ដល់ 8 ម៉ោងក្តី ក៏អ្នក គួរតែព្យាយាម សម្រាកអោយ បានច្រើនម៉ោងបន្តិច និង ព្យាយាម ចូលគេងអោយ បានលឿន។

មូល​ហេតុ​ដែល​បណ្តាល​អោយ​យើង​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក ហើយ​នេះ​ជា​វិធី​សាស្រ្ត​តាម​បែប​ធម្មជាតិ​ដើម្បី​បង្ការ​និង​ព្យាបាលវា

  1. ជាតិទឹក

ការខ្សោះជាតិទឹកនៅក្នុងខ្លួន ក៏ជាមូលហេតុដែល បណ្តាលអោយខ្មៅ ក្រោមរង្វង់ ភ្នែកដែរ ដូច្នេះអ្នកត្រូវផឹក ទឹកអោយបាន ច្រើនជា រៀងរាល់ថ្ងៃ។ សម្រាប់បុរស គួរតែផឹកទឹក អោយបាន 13 កែវ ក្នុងមួយថ្ងៃ រីឯស្រ្តីវិញ គួរតែផឹក ទឹកអោយ បាន 8 កែវក្នុង មួយថ្ងៃ។

មូល​ហេតុ​ដែល​បណ្តាល​អោយ​យើង​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក ហើយ​នេះ​ជា​វិធី​សាស្រ្ត​តាម​បែប​ធម្មជាតិ​ដើម្បី​បង្ការ​និង​ព្យាបាលវា

  1. ផ្លែត្រសក់

ត្រសក់គឺជាបន្លែដ៏មានប្រយោជន៍បំផុត ដល់ស្បែក ដោយវាផ្ទុក ទៅដោយ សារធាតុដែល ប្រឆាំងនឹងអុកស៊ីតកម្ម និង ជួយធ្វើអោយ ស្បែកមាន សភាពភ្លឺរលោង ថែមទៀតផង។ ហើយដើម្បី ប្រើត្រសក់កំចាត់ ស្នាមខ្មៅ ក្រោមភ្នែក យើងត្រូវកាត់ ត្រសក់នោះ ជាចំនិត ស្តើងៗ រួចយកទៅ ដាក់ក្នុង ទូរទឹកកក ប្រហែល ប៉ុន្មាននាទី សឹមយកចំនិត ត្រសក់នោះ មកដាក់ លើភ្នែក ប្រហែលជា​ 10 នាទី រួចលាង មុខចេញ។ ធ្វើបែបនេះ ជារៀង រាល់ថ្ងៃ នោះស្នាមខ្មៅ ក្រោមភ្នែក នឹងលែងមាន ទៀតហើយ។

មូល​ហេតុ​ដែល​បណ្តាល​អោយ​យើង​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក ហើយ​នេះ​ជា​វិធី​សាស្រ្ត​តាម​បែប​ធម្មជាតិ​ដើម្បី​បង្ការ​និង​ព្យាបាលវា

  1. ទឹកក្រូចឆ្មារ

នៅក្នុងក្រូចឆ្មារគឺសម្បូរ ទៅដោយ វីតាមីន C ដែលអាចជំនួយ ដល់ស្បែក ធ្វើអោយស្បែក មានសភាពភ្លឺ។ ដូច្នេះបើអ្នក ចង់កំចាត់ ស្នាមខ្មៅ ក្រោមរង្វង់ភ្នែក ជាមួយទឹក ក្រូចឆ្មារ សូមច្របាច់ វាដាក់ក្នុង ចានមួយ រួចយកបន្ទះ សំឡី មកជ្រលក់ក្នុង ទឹកក្រូចនោះ រួចយក មកផ្តិចត្រង់ ក្រោមរង្វង់ ភ្នែកដែលខ្មៅនោះ ហើយទុកចោល ប្រហែល 10 នាទី សឹមលាងចេញ។ អនុវត្តន៍ បែបនេះអោយ បានខ្ជាប់ខ្ជួន ជារៀង រាល់ថ្ងៃ នោះរង្វង់ខ្មៅ ជុំវិញភ្នែក នឹងលែងមាន។

មូល​ហេតុ​ដែល​បណ្តាល​អោយ​យើង​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក ហើយ​នេះ​ជា​វិធី​សាស្រ្ត​តាម​បែប​ធម្មជាតិ​ដើម្បី​បង្ការ​និង​ព្យាបាលវា

  1. កញ្ចប់កាកតែ

ពេលដែលអ្នកឆុងតែកញ្ចប់រួច សូមយកកាកនោះ មកដាក់លើ រង្វង់ភ្នែក ដែលខ្មៅ ប្រហែល 10 ទៅ 15 នាទី នោះកាក តែនឹងជួយ ផ្លាស់ប្តូរ ពណ៌នៃស្បែក ក្រោមរង្វង់ភ្នែក ពីខ្មៅមក ជាសវិញ។

មូល​ហេតុ​ដែល​បណ្តាល​អោយ​យើង​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក ហើយ​នេះ​ជា​វិធី​សាស្រ្ត​តាម​បែប​ធម្មជាតិ​ដើម្បី​បង្ការ​និង​ព្យាបាលវា

អ្នកបានដឹងពី មូលហេតុនឹងវធីព្យាបាល កុំអោយខ្មៅ ក្រោមរង្វង់ ភ្នែកហើយ ប៉ុន្តែអ្នកក៏ គួរតែដឹង ពីវិធីបង្ការ កុំអោយខ្មៅ ក្រោមភ្នែក ផងដែរ ដូចជា៖

  • កុំញ៉ាំប្រៃពេកព្រោះជាតិប្រៃអាចបណ្តាលអោយយើង ខ្សោះជាតិទឹក នៅក្នុងខ្លួន
  • កុំឧស្សាហ៍យកដៃញី ក្រោមភ្នែក ព្រោះស្បែកនៅ ក្រោមរង្វង់ភ្នែក របស់យើង គឺស្តើង ដូច្នេះ វាឆាប់នឹង ប្រែជាខ្មៅ បើយើងឧស្សាហ៍ យកដៃញី។
  • កុំចូលគេងដោយផ្ទៃមុខនៅជាប់គ្រឿងតុបតែងមុខ ទោះបីអ្នក ហត់នឿយ យ៉ាងណា ក៏ដោយ ក៏ត្រូវ លុបមុខ ចេញសិនដែរ មុនពេល ចូលគេង។

ខេមបូ សង្ឃឹមថាគន្លឺះខាងលើនឹងធ្វើអោយ អ្នកស្វែងយល់​ និង បង្ការបញ្ហាខ្មៅ ក្រោមរង្វង់ភ្នែក នេះបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

មូល​ហេតុ​ដែល​បណ្តាល​អោយ​យើង​មាន​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក ហើយ​នេះ​ជា​វិធី​សាស្រ្ត​តាម​បែប​ធម្មជាតិ​ដើម្បី​បង្ការ​និង​ព្យាបាលវា

  • ដោយ: Samphas
  • 10:56 AM, 18 January
  • ប្រភព: My iLifestyle
  • Tag: សុខភាព