ហេតុផល​ 6​យ៉ាង​ ​ស្រា​ទំពាំង​បាយ​ជូរ​ល្អ​ចំពោះ​សុខភាព​

តើ​អ្នក​មាន​អារម្មណ៍​ថា ​មិន​គួរ​គប្បី​នឹង​ទទួល​ទាន​ស្រា​ទំពាំង​បាយ​ជូរ ​Vino មួយ​កែវ​នៅ​ពេល​រាត្រី​មែន​ទេ​? អ្នក​ឯក​ទេស​អនុញ្ញាត​ឱ្យ​លោក​ អ្នក​ពេញ​លេញ​ក្នុង​ការ​ទទួល​ទាន​ស្រា​ទំពាំង​បាយ​ជូរ​ដើម្បី​សុខ​ភាព​​។ តោះ​លើក​កែវ​ឡើង​ទាំង​អស់​គ្នា​ដើម្បី​គុណ​ប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​ នៃ​ស្រា​ទំពាំង​បាយ​ជូរ​!!
វា​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចុះ​ផ្សាយ​នៅ​ក្នុង​សៀវភៅ​សិក្សា​ពី​ជាតិ​ស្រវឹង​ និង​ការ​ញៀន​ស្រា​បាន​ឱ្យ​ដឹង​ថា​ ការ​ទទួល​ទាន​ស្រា​ទំពាំង​បាយ​ជូរ​ត្រឹម​តែ​មួយ​កែវ ​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ចំពោះ​ក្រសែ​ភ្នែក​អ្នក​ដទៃ​។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​គិត​ថា​ ជាតិ​ស្រវឹង​ក្នុង​កម្រិត​ទាប​(ការ​ទទួល​ទាន​ច្រើន​មិន​ផ្ដល់​គុ​ណ​ប្រយោជន៍​នោះ​ទេ​)អាច​ផ្ដល់​ឱ្យ​អ្នក​នូវ​ស្នាម​ញញឹម​ដ៏​ត្រេក​ត្រអាល​ និង​ស្រទន់​គួរ​ជាទី​ទាក់​ទាញ-​តើ​នរណា​មិន​ចង់​បាន​ស្នាម​ញញឹម​បែប​នេះ​នោះ?​
ហេតុផល​ 6​យ៉ាង​ ​ស្រា​ទំពាំង​បាយ​ជូរ​ល្អ​ចំពោះ​សុខភាព​
វាល្អប្រសើរសម្រាប់សុខភាពបេះដូងអ្នកស្របពេលក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញ ទំនាក់ទំនងរវាងស្រាទំពាំងបាយជូរ និងសុខភាពបេះដូងនោះ ការសិក្សាកាលពីមុនៗជាច្រើនបានសម្លឹងមើលតែគុណប្រយោជន៍របស់ស្រាទំពាំងបាយជូរចំពោះពលរដ្ឋស្បែកសប៉ុណ្ណោះ។ ក៏បុន្ដែការសិក្សាថ្មីមួយស្ដីអំពីការវិវឌ្ឍនៃអាយុ និងរបបសារធាតុចិញ្ចឹមបានត្រួតពិនិត្យមើលស្រ្ដីមកជាតិសាសន៍ផ្សេងៗគ្នាចំនួនជិត ៣០០០នាក់ ហើយបានរកឃើញដំណឹងល្អមួយចំនួនថា ការទទួលទានស្រាទំពាំងបាយជូរក្នុងកម្រិតល្អម អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង ដែលគុណប្រយោជន៍នេះសម្រេចបានដោយសារបរិមាណសារធាតុ polyphenol នៅក្នុងស្រាទំពាំងបាយជូរ។
វាអាចជួយរក្សាសាច់ដុំរបស់អ្នកឱ្យរឹងមាំក្រុមអ្នកសិក្សាស្រាវជ្រាវសញ្ជាតិបារាំងបានស្រាវជ្រាវរកឃើញថា សារធាតុ Resveratrol ដែលជាសមាសធាតុនៃស្រាទំពាំងបាយជូរ(ដែលមានទំនាក់ទំនងក្នុងការកាត់បន្ថយកម្រិតកូឡេស្ដេរ៉ូលមិនល្អ និងការពារស្រទាប់ខាងក្នុងនៃសរសៃឈាមបេះដូង)អាចជួយរក្សាម៉ាស់សាច់ដុំរបស់អាកាសយាននិកបានយ៉ាងល្អប្រសើរ។ ព្រោះមូលហេតុអ្វី? អាកាសយានិកតែងពើបប្រទះនូវបញ្ហាសុខភាពជាច្រើនពីភាពអសកម្មរបស់កម្លាំងស្រូបទាញនៃផែនដីក្នុងកម្រិតសូន្យ។ ដើម្បីផ្ដិតយកសភាពគ្មានទម្ងន់របៀបដូចគ្នានេះ ក្រុមអ្នកសិក្សាស្រាវជ្រាវបានព្យួរជើងក្រោយទាំងពីរបស់សត្វកណ្ដុរ។ កណ្ដុរចំនួនពាក់កណ្ដាលត្រូវបានដាក់ឱ្យទទួលសារធាតុ Resveratrol ហើយកណ្ដុរពាក់កណ្ដាលទៀតមិនដាក់ឱ្យទទួលសារធាតុនេះនោះទេ។ ក្រុមកណ្ដុរ ដែលមិនបានទទួលសារធាតុ Resveratrol មានការស្រត់ចុះម៉ាស់សាច់ដុំ កម្លាំង និងដង់ស៊ីតេឆ្អឹង ខណៈពេលក្រុមកណ្ដុរ ដែលទទួលសារធាតុ Resveratrol អាចរក្សាសាច់ដុំឱ្យនៅរឹងមាំដដែល។ 
វាអាចការពារការចុះខ្សោយការចងចាំយោងតាមទស្សនាវដ្ដី នៃការសិក្សាស្រាវជ្រាវស្ដីអំពីវិទ្យាសាស្រ្ដសរសៃប្រសាទបានឱ្យដឹងថា យុវជនកាម៉ាប់ ដែលទទួលទានឱសថបន្ថែមសារធាតុ Resveratrol រយៈពេល៦ខែ មានការចងចាំ short-term ប្រសើរជាង ដៃគូរបស់គេដែលប្រើថ្នាំសាកល្បង។ ដោយសារស្រាទំពាំងបាយជូរមានសារធាតុផ្សំដូចគ្នានេះ ទើបវាអាចបញ្ចេញប្រសិទ្ធភាពដូចគ្នានៅក្នុងខួរក្បាលរបស់អ្នក។
វាជួយប្រឆាំងនឹងដង្កូវស៊ីធ្មេញ
អ្នកធ្លាប់លឺពីគុណប្រយោជន៍នេះហើយមែនទេ? ទោះបីជាទំពាំងបាយជូរមានផ្ទុកជាតិស្ករខ្ពស់ក៏ដោយ ប៉ុន្ដែសមាសធាតុដែលបានមកពីទាំងទំពាំងបាជូរ និងគ្រាប់របស់វាពិតជាល្អប្រសើរសម្រាប់ធ្មេញរបស់អ្នក ពីព្រោះវាជួយឱ្យធ្មេញរបស់អ្នកចៀសផុតពីបាក់តេរីដែលបណ្ដាលឱ្យមានកំណកនៅក្នុងធ្មេញ នេះបើយោងតាមទស្សនាវដ្ដីកសិកម្ម និងគីមីម្ហូបអាហារ។
វាជួយកាត់បន្ថយហានិភ័យ នៃការកើតជំងឺមហារីកសុដន់ទស្សនាវដ្ដីមួយសិក្សាអំពីសុខភាពរបស់ស្រ្ដីបានរកឃើញថា ស្រាក្រហម នៅពេលយើងទទួលទានវាក្នុងកម្រិតល្មម អាចជួយកាត់បន្ថយគ្រោះថ្នាក់ នៃការកើតជំងឺមហារីកសុដន់ចំពោះស្រ្ដី។ លោកស្រី Sass បានមានប្រសាសន៍ថា”នេះគឺជាលទ្ធផលស្រាវជ្រាវដ៏សំខាន់មួយ ពីព្រោះវាបានគ្របដណ្ដប់ទៅលើជំនឿជាយូរណាស់មកហើយថា ជាតិស្រវឹងគ្រប់ប្រភេទទោះជាទទួលទានក្នុងកម្រិតល្មមក៏អាចបង្កើនគ្រោះថ្នាក់ នៃការកើតជំងឺមហារីកសុដន់ដែរ។” ខណៈពេលជាតិស្រវឹងត្រូវបានគេដឹងថា ធ្វើឱ្យកើនឡើងកម្រិតអ័កម៉ូនអ៊ីដ្រូសែន(ដំណឹងអាក្រក់នៅពេលនិយាយដល់គ្រោះថ្នាក់ នៃជំងឺមហារីកសុដន់) ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាស្រាក្រហមជួយបញ្ចុះកម្រិតអ័កម៉ូនអ៊ីដ្រូសែន(ដំណឹងល្អសម្រាប់គ្រោះថ្នាក់ជំងឺមហារីកសុដន់)៕
អត្ថបទ៖ ដេវីដ