យុគ ចិន្តា បង្ហាញ​ស្ទីល Cute Cute ជាមួយ​កូនស្រី​

Doliprane TVC

មួយរយៈ​ចុងក្រោយ​នេះ ពិធី​ការិនី យុគ ចិន្តា តែងតែ​នាំ​កូនស្រី ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ថា អម ចូលរួម​នៅក្នុង​កម្មវិធី​កំសាន្ត​នានា ។​កាលពី​ថ្ងៃទី​សៅ​រ៏​ទី​១៦ កន្លងទៅ នៅក្នុង ពិធី រៀប អា​ពា​ហ៏​ពិ​ពា​ហ៏​របស់​អ្នកសិល្បៈ​មួយរូប អ្នកនាង យុគ ចិន្តា បាន​បណ្តើរ​កូនស្រី​វ័យ​ជំទង់​របស់ខ្លួន​ទៅ​ចូលរួម ជាមួយនិង​ការតុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​។​អ្វីដែល​គួរ អោយ​កត់សំគាល់​នោះ ពិធី​ការិនី​រូបនេះ បាន​ថតរូប ជាមួយ​កូនស្រី ជាមួយនិង​ស្ទីល បែប​ឃ្យូ​ត ឃ្យូ​ត​។​

យុគ ចិន្តា បង្ហាញ​ស្ទីល Cute Cute ជាមួយ​កូនស្រី​

ពិតជា​ប្លែក​ភ្នែក សម្រាប់​អា​ពា​ហ៏​ពិ​ពា​ហ៏​របស់​អ្នកនាង ហាក់ ឡា​នី​ន ដែល​គេ​បាន​សង្កេត ឃើញ​តារា​ក្នុង​សិល្បៈ​ចូលរួម សុទ្ធសឹងតែ​គ្រង​ទៅដោយ​ឈុត​សំលៀកបំពាក់​ពណ៌​ស​។​សម្រាប់​អ្នក នាង យុគ ចិន្តា និង​កូនស្រី ក្នុង​ឈុត​រ៉ូ​ប​រាត្រីសមោសរ​ពណ៌​ស មើលទៅ​ពិតជា​ស្រស់ស្អាត​។ ក្នុង ទឹក មុខ ស្រស់ស្រាយ​ពិធី​ការិនី​រូបនេះ រួមជាមួយ​កូនស្រី​បាន​ថតរូប​ជាមួយគ្នា​ក្នុង​ទឹកមុខ​ក្រ​មិច​ក្រ​ម៉ើ​ម ដែល​មើលទៅ​គួរអោយ​ខ្នក់ខ្នាញ់​។​អ្វីដែល​គេ​បានកត់សំគាល់​នោះ កូនស្រី​របស់​អ្នកនាង យុគ ចិន្តា ក៏មាន មុខ មាត់​ស្រស់ស្អាត​មិន​ចាញ់​ម្តាយ​ប៉ុន្មាន​ដែរ​។

យុគ ចិន្តា បង្ហាញ​ស្ទីល Cute Cute ជាមួយ​កូនស្រី​

​មានការ​សរសើរ​ថា ម្តាយ កូន​ពីរ​នាក់​នេះ ពិតជា​គួរអោយ​ស្រលាញ់​ណាស់​។​អ្នកនាង យុគ ចិន្តា ពិតជា​ស្រលាញ់​កូនស្រី​ខ្លាំងណាស់ មិន​ថា ទៅណា មក​ណា​នោះទេ អ្នកនាង​តែងតែ នាំ​កូនស្រី​ទៅជា​មួយ​មិនដែល​ខាន​ឡើយ​។​មានការ​និយាយថា ទោះបីជា​នាង​មានការ​រវល់​យ៉ាងណាក្តី ពិធី​ការិនី​ដ៏​មាន​ឥទ្ធិពល​រូបនេះ តែងតែ​បំពេញ​តួនាទី​ជា​ម្តាយ​ដ៏​ល្អជា​និច្ច​។ ​កន្លងមក​ពុំមាន​នរណាម្នាក់​ដឹងថា អ្នកនាង យុគ ចិន្តា​មានកូន​ស្រី​នោះឡើយ​។​ទើបតែ​មួយ រយៈ​ចុង​ក្រោយនេះ អ្នកនាង​តែងតែ​បង្ហាញ​មុខមាត់​កូនស្រី​ជា​សាធារណៈ​។​ពេលខ្លះ​គេ​ថែមទាំង​បាន ឃើញ​វត្តមាន​កូនស្រី​របស់​អ្នកនាង​ឡើង​រាំ នៅតាម​កពា្ច​ក់​ទូរទស្សន៍​ស៊ី​ធី​អិន​ផងដែរ​។​ទោះបីជា មាន​គូ​ស្នេ​ហ៏​ក៏ពិតមែន តែ​រហូតមក​ដល់ពេលនេះ គេ​មិនទាន់​ឃើញ​អ្នកនាង យុគ ចិន្តា​មាន​គម្រោង រៀបការ​នៅឡើយ​ទេ​៕​ ចេ​នី​