De Gea ខ្ញុំ​រីករាយ​នឹង​បន្ត​នៅ​ជាមួយ Man Utd


De Gea ខ្ញុំ​រីករាយ​នឹង​បន្ត​នៅ​ជាមួយ Man Utd

David de Gea បាន​និយាយ​ថា​ខ្លួន​រីករាយ​នឹង​បន្ត​នៅ​ជាមួយ Manchester United បើ​ទោះ​ជា Real Madrid ចង់​បាន​រូបគេ​យ៉ាង​ណា​ក៏ដោយ។
អ្នក​ចាំ​ទី​វ័យ​២៥ឆ្នាំ​ត្រូវ​ក្លិប​យក្ស​របស់​អេស្ប៉ាញ​ បរាជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​យក​ទៅ​ទឹកដី Bernabeu កាល​ពី​រដូវ​ក្ដៅ​ដោយសារ​ក្នុង​ការ​រត់​ឯកសារ​យឺតយ៉ាវ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បិទ​ទីផ្សារ​ទិញ​ដូរ​កីឡាករ។

 

De Gea ខ្ញុំ​រីករាយ​នឹង​បន្ត​នៅ​ជាមួយ Man Utd

 

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Real Madrid ពេល​នេះ​កំពុង​ត្រៀម​២៥​លាន​ផោន​ដើម្បី​ទិញ De Gea ឲ្យ​បាននៅ​ខែ​មករា​នេះ មូលហេតុ​ដោយសារ​ពួកគេ​ត្រូវ ជាប់​បម្រាម​មិន​ឲ្យ​ទិញ​ដូរ​កីឡាករដែល​នឹង​ត្រូវ​អនុវត្តចាប់ពី​ខែ​កក្កដា​តទៅ។

 

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​អ្នកចាំទី​ដៃ​ទី​មួយរបស់​ Manchester United ពេល​នេះ​បាន​ចេញ​មក​និយាយ​ថា៖ “ខ្ញុំ​រីករាយ​នៅ​ទីនេះ (Old Trafford)។ ខ្ញុំ​សប្បាយ​ចិត្ត និង​ជឿជាក់​លើ​ក្រុម​ទាំងមូល។ ពួក​យើង​គឺជា​ក្លិប​មួយ​ក្នុង ចំណោម​ក្លិប​ធំៗ​នៅ​ក្នុង​ពិភពលោក”៕

 

ចុចអាន៖ Man Utd ​ត្រៀម​​​៤៣​លាន​ដុល្លារ​ ទិញ​អ្នកចាំទី​វ័យ​​១៦​ឆ្នាំ ​ជំនួស​ De Gea

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ The Sun