មូល​ហេតុ​គីរីវង់​​​ដក​ខ្លួន​​ពី​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup 2016

មូល​ហេតុ​គីរីវង់​​​ដក​ខ្លួន​​ពី​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup 2016

​ក្លឹប​បាល់​ទាត់​គីរីវង់​សុខ​សែន​ជ័យ​បាន​សម្រេច​​​​ដក​ខ្លួន​ចេញ​​ពី​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ ​និង​ Hun Sen Cup 2016  ដោយ​សារ​​រៀប​ចំ​ទីលាន​មិន​ទាន់​ពេល​វេលា និង​ចង់​​បណ្ដុះ​ថ្នាល​យុវជន ព្រម​ទាំង​​រៀប​ចំ​ពាន​រង្វាន់​ក្នុង​ខេត្ត​​ដើម្បី​ប្រមូល​ធន​ធាន​កីឡាករ​ទូទាំង​ខេត្ត​។​

 

មូល​ហេតុ​គីរីវង់​​​ដក​ខ្លួន​​ពី​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup 2016ក្លឹប​គីរីវង់សុខ​សែន​ជ័យ​

 

​លោក ឯម សុវណ្ណារ៉ា ​ប្រធាន​ក្លឹប​គីរី​វង់​សុខសែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ​ ក្លឹប​គីរីវង់​សុខ​សែនជ័យ​ពិត​ជា​សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​លីគ និង Hun Sen Cup ពិត​មែន​ ​ដោយ​​​ភាព​ខ្វះ​ខាត​នៃ​ធន​ធាន​កីឡាករ​​។ ទោះ​ជា​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ធំ ប៉ុន្តែ​សម្រាប់​​ឆ្នាំ​​២០១៦​នេះ​ ក្លឹប​គីរីវង់​សម្រេច​បង្កើត​ពាន​រង្វាន់​ប្រចាំ​ខេត្ត​ឈ្មោះ​ថា ​ពាន​រង្វាន់​ឯកឧត្ដម​សុខអាន​ប្រធាន​កិត្តិយស​​ក្លឹប​​គីរីវង់​ក្រោម១៩​ឆ្នាំ​។ ​​

 

​លោក​បន្ត​ថា ពាន​រង្វាន់​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ប្រមូល​កីឡាករ​​ល្អ​ៗ ប្រចាំ​ខេត្ក​ឲ្យ​ចូល​ក្នុង​យុវជន​របស់​គីរីវង់ ដើម្បី​ត្រៀម​​ខ្លួន​ប្រកួត​ប្រជែង​ក្នុង​លីគ​កំពូល​កម្ពុជា​ឆ្នាំ​ក្រោយ​ៗ ទៀត។ ​មក​ដល់​ពេល​នេះ​មាន​​ក្រុម​មក​ពី​ស្រុក​ចំនួន១០ បាន​ចុះ​ឈ្មោះ​រួច​រាល់។

 

​ដំណើរ​ការ​ប្រកួត​រៀងរាល់​ថ្ងៃ​សៅរ៍-​អាទិត្យ​​ចាប់​ពី​​ថ្ងៃ​ទី ១៣ -១៤​ ខែ​កុម្ភៈ ឆ្នាំ​២០១៦ តទៅ​។​ រង្វាន់​​យក​ពី​លេខ ១​ដល់​លេខ៤​ ក្រៅ​ពី​នោះ​​ក្រុម​ចូល​រួម​​ទទួល​បាន​៣០ម៉ឺន​ក្នុង​មួយ​ប្រកួត លើកលែង​តែ​​បី​ស្រុក​ទទួល​បាន៣៥​ម៉ឺន​​រៀល​គឺ ​អង្គរ​បុរី បុរី​ជលសា និង​ស្រុក​គីរីវង់ ព្រោះ​នៅ​ឆ្ងាយ។

 

ការ​ប្រកាស​ដក​ខ្លួន​របស់​ក្លឹប​នៅ​តាកែវ​មួយ​នេះ​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ក្លឹប​បៀលប្រាយ​បាន​ប្រកាស​ដក​ខ្លួន​ដូច​គ្នា​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ៕

​​​​

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​