ឧកញ៉ា គួច ម៉េងលី ​ប្រកាស​ឱ្យ​សប្បុរស​ជន​ជួយ​លើក​ស្ទួយ​កីឡា​ល្បុក្កតោ​ខ្មែរ

ឧកញ៉ា គួច ម៉េងលី ​ប្រកាស​ឱ្យ​សប្បុរស​ជន​ជួយ​លើក​ស្ទួយ​កីឡា​ល្បុក្កតោ​ខ្មែរ

លោក ឧកញ៉ា គួច ម៉េងលី ​ប្រធាន​កិត្តិយស​ក្នុង​កម្ម​វិធី «គុណ​តម្លៃ គុន​ល្បុក្កតោ​ក្នុង​សង្គម​វប្បធម៌​ជាតិ​ខ្មែរ»​ បាន​សុំ​ឱ្យ​សប្បុរសជន​ទាំង​ក្រៅ​ និង​ក្នុង​ប្រទេស​ នាំ​​គ្នា​ជួយ​លើក​តម្កើង​ដល់​វិស័យកីឡា​​ល្បុក្កតោ​ខ្មែរ​ដែល​មាន​តាំង​ពី​សម័យ​បុរាណ​មក​ ដើម្បី​ឱ្យ​វា​មាន​ការ​ពេញ​និយម​ឡើង​វិញ។

 

ឧកញ៉ា គួច ម៉េងលី ​ប្រកាស​ឱ្យ​សប្បុរស​ជន​ជួយ​លើក​ស្ទួយ​កីឡា​ល្បុក្កតោ​ខ្មែរ

 

សិក្ខា​សាលា ស្ដី​ពី​គុណ​តម្លៃ គុន​ល្បុក្កតោ​ក្នុង​សង្គម​វប្បធម៌​ជាតិ​ខ្មែរ ​មាន​ការ​ចូល​រួម​​​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ផ្សេង​ៗ ​ជា​ពិសេស​ឯក​ឧត្តម ហ៊ុន ម៉ាណែត ​និង​ឯក​ឧត្តម ថោង ខុន ​ជា​ដើម។ ជា​ការ​បើក​កម្មវិធី ​លោក គួច ម៉េងលី ​បាន​និយាយ​រៀបរាប់​ពី​គុណ​តម្លៃ​សំខាន់​ៗ ​របស់​កីឡា​ល្បុក្កតោ​ខ្មែរ ដែល​ដូនតា​បាន​បន្សល់​ទុក​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដើម្បី​អភិវឌ្ឍ​​បន្ថែម។

 

ឧកញ៉ា គួច ម៉េងលី ​ប្រកាស​ឱ្យ​សប្បុរស​ជន​ជួយ​លើក​ស្ទួយ​កីឡា​ល្បុក្កតោ​ខ្មែរ

 

“កូន​ខ្មែរ​ជំនាន់​ក្រោយ ត្រូវ​មាន​ការតព្វកិច្ច ​និង​បេសកកម្ម​ចំពោះ​មុខ​គឺ​អភិរក្ស​ និង​អភិវឌ្ឍ ព្រលឹង​វប្បធម៌​ជាតិ ​ព្រលឹង​ក្បាច់​គុន​ជាតិ​ និង​ស្នាដៃ​វប្បធម៌​ ច្រើន​សន្ធឹក​សន្ធាប់​របស់​បុព្វបុរស​ដូនតា។ ដូច្នេះ កូន​ខ្មែរ​គ្រប់​រូប រស់​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក ​សូម​មេត្តា​ជួយ​ធ្វើ​ការ​បំផុស​ និង​ផ្សព្វផ្សាយ​អំពី​ ក្បាច់​គុនល្បុក្កតោ​របស់​ខ្មែរ ​ឱ្យ​រីក​ចម្រើន​ខ្លាំង លើក​មុខមាត់​ប្រទេស​ជាតិ​យើង”។ សម្ដី​របស់​លោក គួច ម៉េងលី ។

 

កីឡា​ល្បុក្កតោ​អាច​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដូច្នេះ​ហើយ​ទើប​បាន​ជា​ខាង​សហព័ន្ធ​បច្ចុប្បន្ន​កំពុង​​​ព្យាយាម​យ៉ាង​សកម្ម បង្វឹក​ក្មេង​ៗ​ដើម្បី​ឱ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់។ ក្បាច់​គុន​ខ្មែរ​បុរាណ​មួយ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ពិភព​លោក​គឺ​ឈ្នះ​មេដាយ​​ប្រាក់​សម្រាប់​ការ​ប្រកួត​ប្រជែង​​ក្បាច់​គុន​បុរាណ​ពិភព​លោក​នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង៕

 

ឧកញ៉ា គួច ម៉េងលី ​ប្រកាស​ឱ្យ​សប្បុរស​ជន​ជួយ​លើក​ស្ទួយ​កីឡា​ល្បុក្កតោ​ខ្មែរ

 

ឧកញ៉ា គួច ម៉េងលី ​ប្រកាស​ឱ្យ​សប្បុរស​ជន​ជួយ​លើក​ស្ទួយ​កីឡា​ល្បុក្កតោ​ខ្មែរ

 

ឧកញ៉ា គួច ម៉េងលី ​ប្រកាស​ឱ្យ​សប្បុរស​ជន​ជួយ​លើក​ស្ទួយ​កីឡា​ល្បុក្កតោ​ខ្មែរ

 

អត្ថបទ៖ មុន្នី រម្យ