​កុមារ​​អាយុ​៦​ឆ្នាំ ​ត្រៀម​ធ្វើតេស្ត​នៅ​ Real, Man City & Juventus

​កុមារ​​អាយុ​៦​ឆ្នាំ ​ត្រៀម​ធ្វើតេស្ត​នៅ​ Real, Man City & Juventus

​Ari Kum​ ​​សិស្ស​សាលា​សញ្ជាតិ​អូស្ត្រាលី អាយុ​៦​ឆ្នាំ​ ​បាន​​បង្ហោះ​វីដេអូ​លេង​បាល់​នៅ​សួនច្បារ​របស់​គេ​នៅ​លើ​ Online ​និង​បាន​ធ្វើ​ឲ្យ​ក្លិប​យក្ស​នៅ​អឺរ៉ុប​ជា​ច្រើន​ចាប់​អារម្មណ៍ អញ្ជើញ​រូបគេ​ទៅ​ធ្វើតេស្ត។

 

​កុមារ​​អាយុ​៦​ឆ្នាំ ​ត្រៀម​ធ្វើតេស្ត​នៅ​ Real, Man City & Juventus

 

ក្នុង​វីដេអូ Kum ​​បាន​បង្ហាញ​បច្ចេកទេស​គ្រប់គ្រង​បាល់ អូស​ញាក់ រួម​ទាំង​ស្ទីល​ញាក់​របស់​ Cristiano Ronaldo ផង​ដែរ។ ដោយសារ​ឃើញ​ថ្វី​ជើង​ល្អ កុមារា​រូប​នេះ ត្រូវ​បាន​ក្លិប​ Real Madrid, Manchester City និង​ Juventus អញ្ជើញ​រូប​គេ ទៅ​ធ្វើតេស្ត​នៅ​ឈុត​ថ្នាល​តូចៗ​របស់​ក្លិប។

 

​Kum នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា​ខាង​មុខ​នេះ ដើម្បី​ហ្វឹកហាត់​សាកល្បង​ជាមួយ​ឈុត​ថ្នាល​ក្លិប​ Man City រយៈពេល​៤​ថ្ងៃ មុន​នឹង​​ទៅ​ធ្វើតេស្ត​នៅ​ក្លិប​ Juventus និង​ Real Madrid ជា​បន្ត៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ កីឡាករ​ម្នាក់ទទួល​​​កាត​ក្រហម មិន​ព្រម​ចេញ​ពី​ទីលាន​ គេ​ចាប់​លាន់!

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports