ផលប៉ះពាល់​ពីក្រោយ​ការធ្លាក់ចុះ​តម្លៃ​ប្រេង ដែល​អ្នក​មិន​នឹកស្មាន​

Doliprane TVC

​ទីផ្សារ​ភាគហ៊ុន​ក្នុងប្រទេស​តំបន់​អឺរ៉ុប កំពុង​ទទួលរង​នូវ​ការខាតបង់​ច្រើន​ក្នុងពេល​ថ្មីៗ​នេះ នៅពេលដែល ដំលៃ​ប្រេង​បន្ត​ធ្លាក់ចុះ ដោយបាន​ធ្វើអោយប៉ះពាល់​ដល់​វិស័យ​ផលិត​រថយន្ត និង​រង្គោះរង្គើរ​សេដ្ឋកិច្ច ប្រទេស​ចិន​។ ​ភាគហ៊ុន (equities) ក្នុងប្រទេស​អាឡឺម៉ង់ បារាំង អង់គ្លេស បន្ត​ធ្លាក់ ១,៥% ក្នុង​សប្តាហ៍​នេះ ដែល​ធ្វើអោយប៉ះពាល់​ខ្លាំង​ដល់ទី​ផ្សារ​សកល​។

នេះ​គឺ​ដោយសារ​កត្តា​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​និង សេដ្ឋកិច្ច​ក្នុងប្រទេស​ចិន​។ ​ទីក្រុង​សៀង​ហៃ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​ធ្លាក់ចុះ​ច្រើនជាងគេ គឺ​ក្នុង​អត្រា ៣,៦% ហើយ​កំពុង​ស្ថិ​ន​ក្នុង​អ្វីដែល​អ្នកវិភាគ​តែង​ហៅថា “​ទីផ្សារ​ខ្លាឃ្មុំ​” ដែលជា​ពាក្យ​មួយ​ប្រើ​កំណត់ចំណាំ ចំពោះ​ការធ្លាក់ចុះ​ដ៏​គំហុក​ក្នុង​រយៈពេល​ភ្លាមៗ​ប្រមាន​ជា ២០%​ ក្រោយពី​ការ​កើន​ខ្ពស់​តែមួយ​រយៈពេល​ខ្លីកន្លងមក។​

​ការធ្លាក់ចុះ​ក្នុង​ប៉ុន្នា​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ គឺ​វា​ហួស​ពីអ្វី​ដែល​បាន​បាន​រំពឹងទុក និង​កំពុង​ញ៉ាំ​​ញី​ប្រទេស សេដ្ឋកិច្ច​ធំ​របស់​ពិភពលោក​ក្នុង​តំបន់​អា​ស៊ី។ ​ចំពោះ​ទីក្រុង​ប៉ារីស​វិញ គេ​សង្កេតឃើញថា ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី ម៉ាក Renault ក៏​កំពុង​ទទួលរងគ្រោះ​ផងដែរ ដោយ​បូក​បន្ថែមនឹង​រឿងអាស្រូវ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ពី​បំពង់ផ្សែង​ផង​នោះ វារឹតតែប្រឈម​បញ្ហា​ខ្លាំង​។

គួរ​បញ្ជាក់ថា​តម្លៃ​ប្រេង​បច្ចុប្បន្នកំពុង​បន្ត​ធ្លាក់ចុះ ហើយ​ប្រទេស​អី​រ៉ង់ ដែលជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ មាន​ផែន​ការផលិត​ប្រេង​បន្ថែមទៀត ខណៈដែល​ការផ្គត់ផ្គង់​នៅលើ​ទីផ្សារ​មាន​ច្រើន​លើស​ចំនួន​ទៅហើយក្តី​។ សុផល

ផលប៉ះពាល់​ពីក្រោយ​ការធ្លាក់ចុះ​តម្លៃ​ប្រេង ដែល​អ្នក​មិន​នឹកស្មាន​