អស្ចារ្យ​ដល់​ម្លឹ​ង​! លែងមាន​អ្នកស្លាប់​ដោយ​ការធ្លាក់​យ​ន្ក​ហោះ​ទៀតឡើយ (​មាន​វីដេអូ​)​

Doliprane TVC

ព្រោះតែ​កន្លងទៅនេះ​ចេះ តែមាន​ការធ្លាក់​យន្តហោះ​ញឹកញាប់ ​ធ្វើ​ឲ្យ​អ្នកធ្វើដំណើរ​តាម​យន្តហោះ​មានការ​ភ័យខ្លាច​រអារ​ ពី​ការធ្លាក់​ស្លាប់​ដោយ ​មិនមាន​វិធី​អាច​គេចផុត​បាន ​ទើប​អ្នកវិទ្យាសាស្ត្រ​បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​ យ៉ាង​សស្រាក់សស្រាំ​ដើម្បី​រក​វិធី​បញ្ចៀស​ឲ្យ​ផុតពី​ការស្លាប់​ដល់​អ្នកដំណើរ​តាម​យន្តហោះ​។​ តាម​ការបង្ហាញ​ពី​អ្នកវិទ្យាសាស្ត្រ​នាពេល​ថ្មីៗ​នេះ​គេ​បាន​រកឃើញ​នូវ​វិធី​ដ៏​ទំនើប​មួយ​ដែល​អាច រក្សា​ការពារ​ជីវិត​អ្នកដំណើរ​លើ​យន្តហោះ​ក្នុងពេល​ជួប​នូវ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ជាយថាហេតុ​បាន​។​

អស្ចារ្យ​ដល់​ម្លឹ​ង​! លែងមាន​អ្នកស្លាប់​ដោយ​ការធ្លាក់​យ​ន្ក​ហោះ​ទៀតឡើយ (​មាន​វីដេអូ​)​

តាមរយៈ​ការបង្ហាញ​នូវ​ឃ្លី​ប​វីដេអូ​ម​យ​យ​ឲ្យ​ឃើញ​ពី​វិធីសាស្ត្រ​ដ៏​ប្រសើរ​ក្នុងការ​សង្គ្រោះ​ជីវិត​អ្នកជិះ​យន្តហោះ​ហើយ​ធ្លាក់​គឺ​គេ​បាន​ផ្តាច់​តួ​កណ្តាល​នៃ​យន្តហោះ​ដែល​ផ្ទុក​អ្នកដំណើរ​នៅក្នុង​នោះ​ចេញពី​ក្បាល យន្តហោះ​និង​មានការ​បញ្ចេញ​នូវ​ឆ័​ត្រ​យោង​សម្រាប់​ជួយ​ឲ្យ​តួ​យន្តហោះ​ធ្លាក់​ចុះមក​ដី​តាម​សម្រួល​និង​ដោយ​សុវត្ថិ​ភាពមិន​បង្ក​នូវ​គ្រោះថ្នាក់​ដល់​អ្នកជិះ​ឡើយ​។​

អស្ចារ្យ​ដល់​ម្លឹ​ង​! លែងមាន​អ្នកស្លាប់​ដោយ​ការធ្លាក់​យ​ន្ក​ហោះ​ទៀតឡើយ (​មាន​វីដេអូ​)​

តែបើ​តួ​យន្តហោះ​នោះ​ធ្លាក់ចំ​កណ្តាល​សមុទ្ទ​ឬ​លើទឹក​ក៏​គេ​បាន​ត្រៀមលក្ខណៈ​ជាស្រេច​នៅជាប់​ជាមួយ​តួ​យន្តហោះ​នូវ​ពោង​សុវត្ថិភាព​សម្រាប់​ទ្រ​ឲ្យ​តួ​យន្តហោះ​អណ្តែត​លើ​ផ្ទៃ​ទឹកបាន​យ៉ាង​ស្រួល​ទម្រាំ​តែ​ក្រុម​ជួយសង្គ្រោះ​មកដល់​។​ ​គេ​មិនទាន់​ដឹងថា​តើ​បច្ចេកវិជ្ជា​ដ៏​ទំនើប​នេះ​នឹង​ត្រូវបាន​អនុវត្តន៍​នៅពេលណា​ឡើយ​ប៉ុន្តែ​គេ​ជឿ​ថាបើ​ពិតជា​ធ្វើបាន​ដូច្នេះ​មែន​នោះ​អ្នកធ្វើដំណើរ​តាម​យន្តហោះ​ពិតជា​លែង​ភ័យខ្លាច​ធ្លាក់​យន្តហោះ ស្លាប់​ដោយ​ងាយៗ​ដូចពេលមុន​ទៀតហើយ​។​ ​ចង់ដឹងថា​ការត្រៀម​បញ្ចូល​នូវ​បច្ចេកទេស​ថ្មី​សម្រាប់​ជួយសង្គ្រោះ​ដល់​អ្នកជិះ​យន្តហោះ​ហើយ ធ្លាក់​ត្រូវធ្វើ​យ៉ាងណា​នោះ​សូម​តាមដាន​ឃ្លី​ប​វីដេអូ​មាន​រយៈពេល​ ១ ​នាទី​ ១៦​ វិនាទី​ដូចតទៅ​៕ ដេវីត​

 

This interesting concept could save thousands of lives from pl…បច្ចេកទេសថ្មីដែលអាចសង្គ្រោះជីវិតមនុស្សបានរាប់ពាន់នាក់ពីការធ្លាក់យន្តហោះ—Listen to music: http://chomreang.com

Posted by បច្ចេកទេស និង បច្ចេកវិទ្យា on Wednesday, January 13, 2016