Real Madrid កំពុងព្យាយាម នាំយកអ្នកចាំទី David de Gea មកអេស្ប៉ាញ

ម៉ាឌ្រីដ៖ ក្លឹបអធិរាជស Real Madrid កំពុងព្យាយាមនាំយកអ្នកចាំទី David de Gea របស់ក្លឹបបិសាចក្រហម Manchester United  បើទោះបីជាក្លឹបនេះ កំពុងប្រឈមដោយជាប់បំរាម មិនឲ្យផ្ទេរកីឡាករក្តី នេះបើយោងតាមគេហទំព័រ Metro ចុះផ្សាយ។

ក្លឹប Real Madrid ត្រូវបាន FIFA ដាក់បំរាមមិនឲ្យផ្ទេរកីឡាករ  ក្រោយក្លឹបមួយនេះ បានផ្ទេរកីឡាករក្រោមអាយុ ១៨ឆ្នាំ ប៉ុន្តែបំរាមនេះ នឹងដាក់ឲ្យដំណើរការនៅចុងខែនេះ ។

បន្ទាប់ពីមានកិច្ចប្រជុំមួយ ក្លឹប Real Madrid កំពុងមានទំនុកចិត្តយ៉ាងខ្លាំង ដើម្បីនាំយកកីឡាករ David de Gea  នៅក្នុងខែមករា។

បញ្ជាក់ផងដែរ កាលពីរដូវកាលមុន កីឡាករ De Gea អតីតក្លឹប Atlético Madrid ក៏ត្រូវបានក្លឹបអធិរាជស ព្យាយាមយកទៅអេស្ប៉ាញវិញ ក៏ប៉ុន្តែដោយសារតែការទិញដូរមួយនោះ ត្រូវថែមថយអ្នកចាំទី  Keylor Navas ទើបឲ្យកីឡាករ ខាងលើអាកខានមិនបាន ទៅលេងឲ្យក្លឹបនៅស្រុកកំណើត ៕

Real Madrid កំពុងព្យាយាម នាំយកអ្នកចាំទី David de Gea មកអេស្ប៉ាញ