BMW និង Toyota សហការចេញ រថយន្តថ្មី BMW Z4

បច្ចេកវិទ្យា៖ រថយន្ត BMW Z4 បានបង្ហាញខ្លួនជា លើកដំបូងនៅឆ្នាំ២០០៩ រថយន្តម៉ូដែលនេះ មិនបានធ្វើកំណែប្រែថ្មីឡើយ ។ ៧ឆ្នាំកន្លងទៅហើយ ដោយអ្នកលេងរថយន្តជាច្រើនគិតថា BMW Z4 នឹងមិនបង្ហាញរូបរាងទៀតទេ  ប៉ុន្តែស្រាប់តែថ្មីៗនេះ រថយន្តប្រភេទ BMW Z4 បានបង្ហាញរូបរាងថ្មី ធ្វើឲ្យអ្នកចូលចិត្តរថយន្ត ភ្ញាក់ផ្អើល ។

BMW Z4 ស៊េរីឆ្នាំ២០១៧  នឹងចេញនៅពេលខាងមុខ ក្រោយក្រុមហ៊ុន BMW  បានបង្កើតកិច្ចព្រមព្រៀងថ្មីមួយ ជាមួយនឹង Toyota ។ រថយន្តស៊េរីថ្មីនេះ នឹងចេញជារូបរាងថ្មី   ដោយយកតាមមូលដ្ឋានរថយន្ត Toyota Supra ដោយរំពឹងថា ផ្នែកខាងក្នុងនិងខាងក្រៅ នឹងរចនាឡើង ជាមួយនឹងបច្ចេកទេស ល្អឥតខ្ជោះ ។

ប្រភេទរថយន្តដែលស្ថិតក្រោមការសហការណ៍នេះ នឹងបំពាក់ដោយម៉ាស៊ីន ៤ ប្រភេទ២.០លីត្រ ។ BMW Z4  ស៊េរីឆ្នាំ២០១៧ អាចនឹងចេញនៅដើមឆ្នាំ២០១៧  ដោយចាប់ពីតម្លៃ ៥ម៉ឺន ដល់៨ម៉ឺនដុល្លារអាម៉េរិក៕

BMW និង Toyota សហការចេញ រថយន្តថ្មី BMW Z4

BMW និង Toyota សហការចេញ រថយន្តថ្មី BMW Z4

BMW និង Toyota សហការចេញ រថយន្តថ្មី BMW Z4