Jose Mourinho សង្ឈឹមថានឹងអាចជំនួស តំណែង Louis van Gaal

Jose Mourinho សង្ឈឹមថានឹងអាចជំនួស តំណែង Louis van Gaal

ឡុងដ៏៖ លោក Jose Mourinho បានរំពឹងថា អាចនឹងជំនួសតំណែងលោក Louis van Gaal នឹងក្លាយជាគ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United  ដើម្បីចូលរួមដឹកនាំក្លឹបមួយនេះ រយៈពេល ៦ខែ នេះបើយោងតាមគេហទំព័រ The Sun ចុះផ្សាយ។

អតីតគ្រូបង្វឹកក្លឹបតោខៀវ Chelsea  បានដាក់ជំនឿចិត្តថា គាត់អាចនឹងចូលរួម ដឹកនាំក្លឹបមួយនេះ។

Jose Mourinho  គឺជាបេក្ខភាពតែមួយ ក្នុងចំណោមបេក្ខភាពផ្សេងទៀត  ដែលអាចជំនួសតំណែង Van Gaal នៅពេលដែលក្លឹប បិសាចក្រហម ដេញគ្រូបង្វឹកសញ្ជាតិហុល្លង់ចេញ។

បើទោះបីជាយ៉ាងនេះក្តី កាលពីរាត្រីយប់មិញ Van Gaal បានយកឈ្នះហង្សក្រហម Liverpool នៅក្រៅទឹកដី ដោយលទ្ធផល ១-០   គ្រាប់បាល់នេះរកបានដោយកីឡាករ Wayne Rooney នៅនាទី៧៨ ៕

ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖