តេជោ សែន ជម្រុញឲ្យទំាងអស់គ្នា ចូលរួមការងារ អភិវឌ្ឍន៍ជាតិ ឲ្យមានស្ទុះខ្លំាងទៅមុខ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមការ នេះ បានជម្រុញឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ និងមន្រ្តីរាជការពាក់ព័ន្ធទំាងអស់ រួមគ្នាដើម្បីជម្រុញកិច្ចការងារ អភិវឌ្ឍន៍ប្រទេសជាតិ ធ្វើយ៉ាងណាឲ្យមានស្ទុះខ្លាំងទៅមុខ សម្រាប់បម្រើឲ្យប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។

តាមរយៈសារក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេកប៊ុក របស់សម្តេច បានសរសេរថា "រាជធានីភ្នំពេញ ត្រូវបានកសាង និងអភិវឌ្ឍន៍ឲ្យមានកា ររីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ដូចដែលយើងបានឃើញ និងភ្នែកពិតៗ នៅក្រោមម្លប់សន្តិភាព។ ទន្ទឹមនឹងការខិតខំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺយើងទាំងអស់គ្នា ត្រូវចូលរួមជំរុញការងារ អភិវឌ្ឍន៏ប្រទេសជាតិ ឲ្យមានសន្ទុះខ្លាំងទៅមុខ ដែលបម្រើនូវផលប្រយោជន៍សង្គម និងប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ជាពិសេសមន្រ្តី និងអាជ្ញាធរគ្រប់ស្ថាប័នទាំងអស់ របស់រាជរដ្ឋាភិបាល"៕

រាជធានីភ្នំពេញត្រូវបានកសាង និងអភិវឌ្ឍន៍អោយមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូចដែលយើងបានឃើញនិងភ្នែកពិតៗ នៅក្រោមម្លប់សន្ត...

Posted by Samdech Hun Sen, Cambodian Prime Minister on Sunday, January 17, 2016