ទី នរិន្ទ៖ អគ្គិសនីកម្ពុជា គ្រោងនឹងប្រើប្រាស់ នាឡិកាស្ទង់ គីឡូអេឡិចត្រូនិក

ភ្នំពេញ៖ លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា «អគ្គិសនីគ្រោងនឹងប្រើប្រាស់នាឡិកាថ្លឹងគីឡូ អេឡិចត្រូវនិកវិញ  ដោយលែងប្រើប្រាស់មនុស្សឲ្យដើរកត់ និងហៅកត់ ដើម្បីភាពសុក្រិតជូនអតិថិជន» ។

ថ្លែងយ៉ាងដូច្នោះបន្ទាប់ពីលោក ទី នរិន្ទ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីកម្មវិធី បូកសរុបកាងារត្រួតពនិត្យ និងគ្រប់គ្រងលើការងារ ផ្តល់សេវាកម្មអគ្គិសនីទូទាំង ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៥  ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ  ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

ប្រធានអាជ្ញាធរអគ្គិសនី បានថ្លែងឲ្យដឹងថា «ដោយសារតែបញ្ហាប្រជាជន សង្ស័យថា អាជ្ញាធរស៊ីគីឡូ  ហើយបញ្ហានេះច្រើនកើតឡើងនៅខែក្តៅ ចាប់ពីខែ ៣ ទៅខែ៤  ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរអគ្កីសនីគ្រោងនឹងប្រើនាឡិកាថ្លឹងគីឡូអេឡិចត្រូនិក ដោយគ្រាន់តែយកទិន្ននួ័យនោះ ផ្ទេរទៅកាន់កុំព្យូទ័រតែម្តង ដោយលែងប្រើមនុស្សឲ្យដើរកត់ និងហៅកត់ ដូចមុនទៀតហើយ»។

លោក ទី នរិន្ទ បានបន្ថែមទៀតថា «បញ្ហាខាងលើ ជាបញ្ហាមួយ តែបញ្ហាមួយទៀត សូមឲ្យមន្ត្រីអគ្គិសនី ប្រើប្រាស់ឥរិយាបទឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យអតិថិជនថ្នឹងថ្នាក់ ព្រោះថាសម័យនេះ ជាសម័យហ្វេសប៊ុក តែកន្លែងណាកើតមានបញ្ហា នោះលេចចេញតាម បណ្តាញសង្គមមួយនេះជាមិនខាន» ៕