មេបញ្ជាការរង តំបន់ប្រតិបត្តិ សិករងខេត្តតាកែវ បើករថយន្តបុក រថយន្តកូនចៅ ពីក្រោយធ្លាក់ប្រឡាយទឹក សង្ស័យស្រវឹងស្រា

តាកែវ ៖  នាយទាហានជាន់ខ្ពស់ ខេត្តតាកែវម្នាក់ បានបើករថយន្ត ម៉ាកកាម៉ារីឆ្លាម ពណ៌កណ្ដុប្រមេះ បុករថយន្តកូនចៅពីក្រោយ បណ្ដាលឲ្យ រថយន្តរបស់ខ្លួន ធ្លាក់ប្រឡាយទឹក ។ ការបុករថយន្តកូនចៅ ពីក្រោយនេះ ត្រូវគេសង្ស័យថាមកពី លោកបញ្ជាការរង បើកបរក្នុងស្ថានភាពស្រវឹង ។ ហេតុការគ្រោះថ្នាក់ ចរចរណ៏នេះ ដែលបង្កអោយ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នេះបានកើត ឡើងនៅវេលាម៉ោងជាង៨យប់ថ្ងៃ ទៅ ១៧ ខែ មករា នៅចំណុចមុខរ៉ារថភ្លើង ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ។

 យោងតាមមន្រ្តីសមត្ថកិច្ចក្រុងដូនកែវ បានថ្លែងឲ្យដឹងថា មន្រ្តីទាហានដែលបានបើករថយន្ត បុករថយន្ត កូនចៅខ្លួនពីក្រោយឈ្មោះ ពិន មុនី មានតួនាទីជាមេបញ្ចាការរង តំបន់ប្រតិបត្តិការ សិករងខេត្តតាកែវ ចំណែករថយន្តកូនចៅដែលត្រូវមេបុកពីក្រោយម៉ាកកូរ៉ូឡាពាក់ស្លាកលេខ ភ្នំពេញ ២H ៣៤៤៣ បានធ្វើដំណើរមកពីជប់លៀងគេទាំងមេនិងកូនចៅនៅស្រុកត្រាំកក់។ លុះមកដល់ កន្លែងកើតហេតុ រថយន្តកូនចៅ ដែលបើកពីខាងមុខបានជាន់ប្រាំងឈប់ ស្រាប់តែរថយន្ត ចៅហ្វាយខ្លួនជាន់ហ្វ្រាំង មិនទាន់ក៏បុកពីក្រោយហើយក៏រេចង្កូត ទៅបុកបង្កាន់ដៃស្ពាន និងធ្លាក់ចូលប្រឡាយទឹកតែម្ដង។

បើតាមប្រភពពីសមត្ថកិច្ចក្រុងដូនកែវ គ្រោះថ្នាក់ចរាចរណ៏នេះ គឺបណ្ដាលមកពីការធ្វេស ប្រហេស ហើយក៏អាចបណ្ដាលមកពីមានការបើកបរក្នុងស្ថានភាពស្រវឹងផងដែរព្រោះទាំងមេនិងកូនចៅទើបមកពីចូលរួមជប់លៀងគេ។ បន្ទាប់ពីកើតហេតុកូនចៅនិងចៅហ្វាយបាន សម្របសម្រួលគ្នាចេញ លុយថ្លៃជួស ជុលរយន្តដោយមិនបន្តរឿងវែងឆ្ងាយ នាំការការរំខាន ដល់សមត្ថកិច្ចនោះទេ ៕ 

មេបញ្ជាការរង តំបន់ប្រតិបត្តិ សិករងខេត្តតាកែវ បើករថយន្តបុក រថយន្តកូនចៅ ពីក្រោយធ្លាក់ប្រឡាយទឹក សង្ស័យស្រវឹងស្រា

មេបញ្ជាការរង តំបន់ប្រតិបត្តិ សិករងខេត្តតាកែវ បើករថយន្តបុក រថយន្តកូនចៅ ពីក្រោយធ្លាក់ប្រឡាយទឹក សង្ស័យស្រវឹងស្រា