ក្រុមនិយោជកស្នើលក្ខខណ្ឌ៧ ចំណុចទៅគណបក្ស ប្រជាជនកម្ពុជា ទាក់ទងច្បាប់សហជីព

ភ្នំពេញ៖ សម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦នេះ បានស្នើលក្ខខណ្ឌ៧ចំណុច ទៅកាន់គណៈកម្មការចំពោះកិច្ចរដ្ឋសភា ភាគីគណបក្សប្រជាជនកម្ពុជា ក្រោយពីគណៈកម្មាការចំពោះកិច្ចរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិបានជួបគ្នា២ដង ពិភាក្សាទៅលើដំណើររបស់ក្រុមសហជីព។

ការស្នើនេះ បានធ្វើឡើងនៅក្នុងកិច្ចជំនួបមួយរវាងលោក ប៉ែន បញ្ញា តំណាងឲ្យគណបក្ស ប្រជាជនកម្ពុជា និងសម្ព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាដែលមាន លោក វ៉ាន សូអៀងជាតំណាង ដែលគេដឹងថា ជាប្រធានសមាគមរោងចក្រកាត់ដេរ នៅព្រឹកថ្ងៃទី១៨ មករា នាវិមានរដ្ឋសភា។

ក្នុងចំណោមលក្ខខណ្ឌទាំង៧ចំណុចដែលស្នើនោះ មានចំណុចសំខាន់ៗដូចជា ទី១-ត្រង់មាត្រា១០ ភាគីនយោជកស្នើសុំឲ្យមានការកែប្រែនូវការកម្រិតចំនួនកម្មករនិយោជិតក្នុងការចូលរួមបង្កើតសហជីព។ ត្រូវបង្កើតឡើងដោយកម្មករនិយោជិតយ៉ាងតិច២០ភាគរយនៃចំនួនកម្មករនិយោជិតសរុប, ទី២-មាត្រា១៣ លក្ខន្តិកៈរបស់ ឬសមាគម និយោជកណាដែលស្នើសុំចុះបញ្ជី ត្រូវបង្កើតចំនួនកូរ៉ុមប្រជុំចំនួនភាគច្រើនដាច់ខាត (យ៉ាងតិច៥០ភាគរយបូក១)  , លក្ខខណ្ឌតម្រូវឲ្យមានការបោះឆ្នោតជាសំងាត់ដោយសំឡេងយ៉ាង៥០ភាគរយបូក១។

ដែលចំណុចទាំងនេះ ក្រុមសហជីពលើកឡើងថាមានការរិតត្បិតក្នុងការបង្កើតសហជីព នមិងចុះបញ្ជី៕

ក្រុមនិយោជកស្នើលក្ខខណ្ឌ៧ ចំណុចទៅគណបក្ស ប្រជាជនកម្ពុជា ទាក់ទងច្បាប់សហជីព

ក្រុមនិយោជកស្នើលក្ខខណ្ឌ៧ ចំណុចទៅគណបក្ស ប្រជាជនកម្ពុជា ទាក់ទងច្បាប់សហជីព