ប៉ែន ចំរ៉ុង ទិញរថយន្តស៊េរី ទំនើបកាដូឲ្យ ភិន សុដាលីស

ប៉ែន ចំរ៉ុង ទិញរថយន្តស៊េរី ទំនើបកាដូឲ្យ ភិន សុដាលីស

ភ្នំពេញៈ តារាសម្តែង ដែលជាប់ងារថានាយឡប់ លោក ប៉ែន ចំរ៉ុង កាលពីថ្មីៗនេះបានធ្វើឲ្យ ភរិយាវ័យក្មេងរូបស្អាត នាង ភិន សុដាលីស រំភើបចិត្តទប់ទឹកភ្នែកមិនជាប់ ព្រោះតែស្វាមីបានធ្វើឲ្យនាងភ្ញាក់ផ្អើល និងកាដូរថយន្តស៊េរីទំនើប ខណៈដែលនាងនិងស្វាមី ដឹកដៃគ្នាឡើងប៉ុស្តិ៍ទូរទស្សន៍បាយ័ន ។

គូស្នេហ៍ដែលផ្តើមឡើងពីភាពរកាំរកូស លោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បន្ទាប់ពីបានដឹកដៃគ្នា ឆ្លងកាត់ឧបសគ្គរួចមក គេសង្កេតឃើញគូស្នេហ៍មួយគូនេះ ជានិច្ចកាល តែងតែបង្ហាញពីភាពសិ្នទ្ធស្នាល បង្ហាញភាពផ្អែមល្ហែមមិនឈប់មិនឈរឡើយ ដោយធ្វើឲ្យទស្សនិកជនមិនតិចទេ ដែលមានការច្រណែន និងស្នេហារបស់ពួកគេទាំងពីរនាក់ ។

នៅក្នុងនោះអ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែមានការចាប់អារម្មណ៍នោះ គឺពិធីករសម្បូរវោហារ លោក ប៉ែន ចំរ៉ុង បានធ្វើឲ្យភរិយានាង ភិន សុដាលីស មានការភ្ញាក់ផ្អើល និងរំភើបចិត្តអរស្ទើរហោះនោះ គឺលោកបានទិញរថយន្តស៊េរីទំនើបពណ៌ខ្មៅរលោងមួយគ្រឿង ធ្វើជាកាដូសម្រាប់ភរិយា ដោយលោកបានបើកចំហរ ភាសាស្នេហាផ្អែមល្ហែមស្អិតរមួតរបស់ខ្លួន នៅក្នុងកម្មវិធីមួយ របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលធ្វើឲ្យពិធីការិនីនាង ហ៊ិន ច័ន្ទនីរ័ត្ន និយាយមិនឈប់ថានាងពិត ជារំភើបចិត្ត និងច្រណែនគូស្នេហ៍មួយគូនេះ ថែមទៀតផង ។

ចង់ដឹងថាតារាប្រុស លោក ប៉ែន ចំរ៉ុង ទិញរថយន្តស៊េរីអ្វី? ធ្វើជាកាដូសម្រាប់ឆ្នាំថ្មីឆ្នាំ២០១៦ ជូនភរិយារូបស្អាត ហើយមានសារផ្អែមល្ហែមអ្វីខ្លះនោះ សូមទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

ប៉ែន ចំរ៉ុង ទិញរថយន្តស៊េរី ទំនើបកាដូឲ្យ ភិន សុដាលីស

ប៉ែន ចំរ៉ុង ទិញរថយន្តស៊េរី ទំនើបកាដូឲ្យ ភិន សុដាលីស

ប៉ែន ចំរ៉ុង ទិញរថយន្តស៊េរី ទំនើបកាដូឲ្យ ភិន សុដាលីស