តារា ២ រូប អះអាង​ជួយ​កូនៗ​របស់ វណ្ណ មករា

តារា ២ រូប អះអាង​ជួយ​កូនៗ​របស់ វណ្ណ មករា

យ៉ាង​ហោច​ណាស់ មាន​តារា​ចម្រៀង ២ រូប​ហើយ ធ្លាប់​បាន​អះអាង​ជួយ​កូន​ទាំង​ពីរ​របស់ វណ្ណ មករា ក្រោយ​ឪពុក​ស្លាប់​ទៅ។

 

តារា ២ រូប អះអាង​ជួយ​កូនៗ​របស់ វណ្ណ មករាប្រពន្ធ និង​កូន​ទាំង​ពីរ​របស់​សព វណ្ណ មករា

ក្នុង​នាម​ជា​បង​ប្អូន​ធម៌ លោក ទិត្យ ​វិច្ឆិកា ធ្លាប់​បាន​សន្យា​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​សព វណ្ណ មករា ថា ​លោក​នឹង​ជួយ​មើល​ថែ​ក្មេងៗ​ឱ្យ​បាន​ល្អ និង​មាន​អនាគត​មិន​ខាន​ឡើយ ព្រោះ​លោក​ចាត់​ទុក​ថា ពួក​គេ​ជា​ក្មួយ​របស់​លោក។ ម្យ៉ាង​ទៀត​តារា​ចម្រៀង​មាន​ជា ” សិល្បករ​ក្នុង​ឆន្ទៈ​សង្គម” រូប​នេះ​បញ្ជាក់​ថា ព្រោះ វណ្ណ មករា ជា​សិល្បករ និង​ជា​ប្អូន​ប្រុស​ម្នាក់ ដែល​រូប​លោក​ស្រឡាញ់​ជាង​គេ។

 

តារា ២ រូប អះអាង​ជួយ​កូនៗ​របស់ វណ្ណ មករា

 

ចំណែក​ឯ​តារា​ចម្រៀង ខាន់ ជេមស៍ ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា វណ្ណ មករា ធ្លាប់​មាន​គុណ​លើ​រូប​លោក កាល​មិន​ទាន់​មាន​ឈ្មោះ​បោះ​សំឡេង គ្រា​ដែល​លោក​ទើប​ឡើង​មក​រស់​នៅ​ភ្នំពេញ​ដំបូង។ លោក​អះអាង​ថា៖ ” ថ្វី​បើ​មិន​ទាន់​បាន​ជួយ​អ្វី​ដល់​ឪពុក​ពិត​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ជួយ​កូនៗ​របស់​គាត់​តាម​លទ្ធភាព​ខ្ញុំ​មាន”។

 

លោក​អះអាង​ថា នឹង​ជួយ​ជ្រោមជ្រែង​នាំ​ក្មេងៗ​ចូល​វិស័យ​សិល្បៈ ប្រសិន​បើ​ពួក​គេ​មាន​ទេព​កោសល្យ និង​ចំណង់ចំណូលចិត្ត។ ប៉ុន្តែ​បើ​ពួក​គេ​មិន​ចាប់​អារម្មណ៍​អាជីព​នេះ​ទេ គឺ​អាច​ជួយ​តាម​មធ្យោបាយ​ផ្សេង​ទៀត៕

 

តារា ២ រូប អះអាង​ជួយ​កូនៗ​របស់ វណ្ណ មករា

 

អត្ថបទ៖ សំ ជំនាញ