ទុក្ខ​ជាន់​ទុក្ខ​ម្ចាស់​បទ​កប៉ាល់​ទីតា​និ​ច​ប្តី​ទើប​តែ​ស្លាប់​បាន​ពីរ​ថ្ងៃ​ឥឡូវ​បង​ប្រុស​ស្លាប់​ម្នាក់​ទៀ​ត​

បង​ប្រុស​របស់​តារា​ចម្រៀង​ស្រី ​Ceiline ​Dion ​ឈ្មោះ​ Daniel​ បាន​ស្លាប់​ហើយ​ក្នុង​វ័យ​៥៩​ឆ្នាំ ​ដោយ​​សារ​តែ​ជំងឺ​មហារីក​ដ៏​កាច​សារហាវ ​ដោយ​រូប​គាត់​បាត់​បង់​អាយុ​ជីវិ​ត​ក្រោយ​ពីរ​ថ្ងៃ​នៃ​ការ​ស្លាប់​របស់​ Rene Angelil ​ដែល​ត្រូវ​ជា​ស្វាមី​របស់​ប្អូន​ស្រី Ceiline Dion​។  លោក​ Daniel ​ត្រូវ​បាន​គេ​ដឹង​ថា ​បាន​ស្លាប់​ដោយ​វេទនា ​ដោយ​សារ​តែ​ទទួល​រង​ការ​ឈឺចាប់​ដោយមហារីក​ បំពង់ក​ ខួរក្បាល​ និងអណ្តាត ​។ 
ទុក្ខ​ជាន់​ទុក្ខ​ម្ចាស់​បទ​កប៉ាល់​ទីតា​និ​ច​ប្តី​ទើប​តែ​ស្លាប់​បាន​ពីរ​ថ្ងៃ​ឥឡូវ​បង​ប្រុស​ស្លាប់​ម្នាក់​ទៀ​ត​
Daniel ត្រូវបានក្រុមគ្រួសារមើលថែទាំនៅក្នុងមន្ទីរពេទ្យមួយ នៅស្រុកកំណើតរបស់ Ceiline Dionដែលជាទីក្រុងមួយនៃប្រទេសកាណាដា ដែលសូម្បីតែម្តាយរបស់គាត់មានវ័យ៨៨ឆ្នាំទៅហើយក៏បានមើលថែរក្សាគាត់ដែរ ខណៈពេលដែល Celine dion កំពុងតែនៅរដ្ឋ Las Vegas នៃសហរដ្ឋអាមេរិកនៅឡើយ។ប្អូនស្រីតារាចម្រៀង Ceiline dion នាង Claudette បានប្រាប់កាសែត Journal of Montrea ថា៖ “វាជាភាពឈឺចាប់និងបទពិសោធន៍អាក្រក់បំផុតសម្រាប់គ្រួសាររបស់ខ្ញុំទាំងមូល”៕ 
ទុក្ខ​ជាន់​ទុក្ខ​ម្ចាស់​បទ​កប៉ាល់​ទីតា​និ​ច​ប្តី​ទើប​តែ​ស្លាប់​បាន​ពីរ​ថ្ងៃ​ឥឡូវ​បង​ប្រុស​ស្លាប់​ម្នាក់​ទៀ​ត​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ dailymail