រថយន្ត​និង​ម៉ូតូ​បុ​គ្នា​បណ្តាលអោយ​ប្រុស​ស្រី​២​នាក់​ស្លាប់​

កណ្តាល: ប្រុស​ស្រី​២​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង ខ​ណះ​បើក​ម៉ូតូឌុប​គ្នា ហើយ​បើក​វារថយន្ត​មួយគ្រឿង ក្នុងទិសដៅ​ស្រប​ពី​ភ្នំពេញ​មក​អ្នក​លឿង រួចហើយ ក៏​ជ្រុល​ចង្កូត​មក​បុក​នឹង រថយន្ត​នៅ​ខាងស្ដាំ​ដៃ ពេញទំហឹង​កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​១៦ខែមករា ឆ្នាំ​ឪ​២០១៦​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤១-៤២  ស្ថិត​ក្នុងភូមិ ស្ទឹង​ឃុំសំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​មានឈ្មោះ​កង សុខ ភេទ​ប្រុស អាយុ​ប្រហែល ៤៦ឆ្នាំ មាន​ទី លំនៅ​ក្នុងភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ មុខរបរ រត់ម៉ូតូឌុប​នៅ​ផ្សារ​សំរោង​ធំ​។​និង​ឈ្មោះ ឃុ​ត សុផល ភេទ​ស្រី អាយុ​ប្រហែល ៤៤​ឆ្នាំនៅ​ភូមិ​បន្លិច ឃុំ​មានជ័យ​ស្រុក​ពាមរ ខេត្តព្រៃវែង ។​

​មុនពេល​កើតហេតុ គេ​បានឃើញ គឺ​ឃើញ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ពាក់ស្លាក​លេខ កណ្ដាល​1Q-6645​ឌុប​គ្នា​២​នាក់ ចេញពី​ផ្សារ​សំរោង​ធំ លុះ​មកដល់​ចំណុចកើតហេតុ បាន​បើក​ម៉ូតូ​វា​រថយន្ត​១​គ្រឿងក្នុង​ទិសដៅ​ស្រប​ភ្នំពេញ​មក​អ្នកលឿង រួច​ហើយក៏​ជ្រុល​ចង្កូត​​មក​បុក​នឹង រថយន្ត​ម៉ាក Hiyunday ពណ៌​ស​ពាក់ ស្លាក​លេខ ព្រៃវែង 3A-0144 នៅ​ខាងស្ដាំ​ដៃ បណ្ដាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​

​ភ្លាមនោះ អ្នកបើកបរ​រថយន្ត បាន​ចុះ​គេចខ្លួនបាត់​។ ក្រោយ​កើតហេតុ​សមត្ថកិច្ចជំនាញ ចុះ​ដល់​កន្លែង​និង​បាន​វាស់វែង និង​យក​មធ្យោបាយ​ពាក់ព័ន្ធ​មក​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​។ ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ចប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​រៀងៗ​ខ្លួន តាម​ប្រពៃណី​៕​

រថយន្ត​និង​ម៉ូតូ​បុ​គ្នា​បណ្តាលអោយ​ប្រុស​ស្រី​២​នាក់​ស្លាប់​

រថយន្ត​និង​ម៉ូតូ​បុ​គ្នា​បណ្តាលអោយ​ប្រុស​ស្រី​២​នាក់​ស្លាប់​
រថយន្ត​និង​ម៉ូតូ​បុ​គ្នា​បណ្តាលអោយ​ប្រុស​ស្រី​២​នាក់​ស្លាប់​