សម្តេច​ហ៊ុនសែន ទៅពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​ប្រទេស​សឹង្ហ​បូរី តែ​មិន​មានន័យថា សម្តេច​មិន​ទុកចិត្ត​ពេទ្យ​ខ្មែរ​ទេ​

ភ្នំពេញ: ​នា​ព្រឹក​ថ្ងៃទី​១៨​មករា​នេះ សម្តេច​តេ​ជោ​ហ៊ុនសែន បាន​ជិះ​យន្តហោះ ទៅពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ ក្នុងប្រទេស​សឹង្ហ​បូរី ក៏ប៉ុន្តែ​មិនមែន​មានន័យថា សម្តេច មិន​ទុកចិត្ត​គ្រូពេទ្យ​ខ្មែរ​នោះទេ​។ សម្តេច​ហ៊ុនសែន ក៏បាន​បញ្ជាក់ថា សម្តេច​ពុំមាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ ដែល​ត្រូវ​ព្យាបាល​នោះទេ តែ​នេះ​ជាការ​តម្រូវ​របស់​គ្រូពេទ្យ ដែល​កំណត់ឱ្យ​ត្រួតពិនិត្យ​សុខភាព​ប្រចាំឆ្នាំ មួយឆ្នាំ​ម្តងៗ​។

​នៅលើ​ហ្វេ​ស​ប៊ុ​ក សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​ពេលនេះ ខ្ញុំ​កំពុង​ស្ថិតក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​សឹង្ហ​បូរី ។ ពុំមាន​ជម្ងឺ​អ្វី​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ព្យាបាល​នោះទេ តែ​នេះ​ជាការ​តម្រូវ​របស់​គ្រូពេទ្យ ដែល​កំណត់ឱ្យ​ត្រួតពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​មួយឆ្នាំ​ម្តងៗ​។ ម្យ៉ាងទៀត​ការងារ​ចុងឆ្នាំ ២០១៥ និង​ដើមឆ្នាំ ២០១៦ នេះ​ពិតជា​ច្រើន ដែល​ខ្ញុំ​ខិតខំ​ដោះស្រាយ​ទាំងយប់​ទាំង​ថ្ងៃ រក​ពេល​សំរាក​ស្ទើរ​មិនបាន​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​ការដែល​ខ្ញុំ​មក​ពិនិត្យ​សុខភាព​នៅ​សឹង្ហ​បូរី មិន​មានន័យថា ខ្ញុំ​មិន​ទុកចិត្ត​គ្រូពេទ្យ​កម្ពុជា​យើង​នោះទេ​។ ខ្ញុំ​ពិនិត្យ​សុខ​ភាពជា​ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និង​ព្យាបាល​ជម្ងឺ​នៅ​កម្ពុជា ដោយ​គ្រូពេទ្យ​ខ្មែរ​យើង​។ ដោយមាន​ការណែនាំ​រប​ស់​គ្រូពេទ្យ​កម្ពុជា បានស្នើរ​ឱ្យ​ខ្ញុំ​ពិនិត្យ​នៅក្រៅ​ប្រទេស ដើម្បី​ធ្វើឱ្យ​ប្រាកដ​នូវ​ប្រភេទ​ជម្ងឺ​ខ្លះ ដែល​យើង​ខ្វះ​ឧប្បករណ៍​។ វេជ្ជបណ្ឌិត​ខ្មែរ ដែល​ព្យាបាល​ខ្ញុំ​បានរួម​ដំណើរ​មកជា​មួយ​ខ្ញុំ ដើម្បី​សហការ​ជាមួយ​ពេទ្យ​សឹង្ហ​បូរី ធ្វើការ​ពិនិត្យ ដែល​នេះ​ជា​រឿង​ធម្មតា​នៃ​កិច្ចសហការ​ខាង​វេជ្ជសាស្ត្រ​"​។​

​សម្តេច​ហ៊ុនសែន ក៏បាន​បញ្ជាក់ថា សម្តេច នឹង​វិលត្រឡប់ មកកាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​២១​មករា ឆ្នាំ​២០១៦ ប្រសិន​គ្រូពេទ្យ​អនុញ្ញាត​៕​