ត្រី​ប្រហុក​នឹងត្រូវ​រហូតដល់​ចុង​ខ្នើត​ខែមាឃ​

ភ្នំពេញ: ​ត្រី​ហុក បាន​បន្ត​ត្រូវ​គួរសម​ពីមួយថ្ងៃ ទៅមួយថ្ងៃ ត្រី​អាច​ត្រូវ​រហូតដល់​ចុង​ខ្នើត​ខែមាឃ ហើយ​២​ឬ​៣​ថ្ងៃ​ខាងមុខនេះ​ទៀត ត្រី​អាច​ចុះ​ច្រើនជាង​ពេលនេះ អាស្រ័យទៅលើ​ទឹក​ហូរ​តិច ឬ ខ្លាំង ប៉ុណ្ណោះ បើ​ទឹកនាច​ត្រី​ប្រហុក អាច​ត្រូវបាន​ច្រើនជាង​ពេលនេះ​។​

​លោក ឈិន ហាក់​តុង ប្រធាន​អង្គភាព​នេសាទ​នៃ​នាយក​
​ដ្ឋា​ន​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា បានឱ្យដឹង​ទៀតថា ផល​ត្រី​ឆ្នាំនេះ​បើ​ធៀប​នៅក្នុង​ខែមាឃ​ដូចគ្នា​ឆ្នាំមុន ឆ្នាំនេះ​ត្រី សម្បូរ​ជាង ប៉ុន្តែ​បើ​ធៀប​នឹង​ខែបុស្ស​វិញ ផល​ត្រី​ឆ្នាំមុន​សម្បូរ​ជាង ដោយសារតែ​ឆ្នាំនេះ ទឹកតូច​ជាង​ឆ្នាំមុន​ហូរ ក៏​តិចជាង​ឆ្នាំមុន​ដែរ​។ លោក​បញ្ជាក់ថា ត្រី​ឆ្នាំនេះ​មាន​ច្រើន តែ​ទឹក​ហូរ​តិច ត្រី​មិន​ចុះ​តាម​ខ្សែទឹក​គឺ​ត្រី ហែល បាចសាច​ពេញ​ផ្ទៃ​ទន្លេ​៕

ត្រី​ប្រហុក​នឹងត្រូវ​រហូតដល់​ចុង​ខ្នើត​ខែមាឃ​