នគរបាល​ស្រុក​អង្គស្នួល ចុះ​ប​ង្ក្រា​និង​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​បាន​ម្នាក់​

កណ្តាល:  កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល​បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​(​អាប៉ោង​)និង​ឃាត់​ខ្លូន​បាន​ស្ត្រី​ម្នាក់ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ដី​ឡូ​តិ៍ ផ្ទះ​ឈ្មោះ ភួង ស៊ី​នឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​មុខរបរ​កសិករ​(​រត់គេចខ្លន​)​នៅ​ភូមិ​អន្ទង់​ក្រវៀន ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បង្ក្រាប​អ្នកលេង​អាប៉ោង​បាន​១​នាក់​៖ឈ្មោះ​ផល កុសល ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ ​នៅ​ភូមិ​លំហាច ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ជា​អ្នក​ប៉ុ​ជាមួយ​មេ​)​។​

​វត្ថុតាង​ចាប់យក​៖១-​ចាន​អាប៉ោង​និង​គំរប​១-​កំរាល​មាន​លេខ​សំរាប់​ចាក់​អាប៉ោង​១-​តង់ខៀវ​ក្រាល​១ ម៉ូតូ​៣​គ្រឿង​-​ម៉ូតូ​សង់​០១១​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​(​ភ្នំពេញ1AW9544)​លេខ​តួ​និង​លេខ​ម៉ាស៊ីន ៨៥៣៧៧១-​ម៉ូតូ​ម៉ាក​សង​០១៥​ពណ៌​ខ្មៅពាក់​ស្លាក​លេខ​(​ភ្នំពេញ​1CY8657)​លេខ​តួ​និង​លេខ​ម៉ាស៊ីន​៩៣០៨២៩៨-​ម៉ូតូ​ម៉ាក​សង​០៨​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​(​កំពង់ស្ពឺ​1B1178) លេខ​តួ​និង​លេខ​ម៉ាស៊ីន​៨២៦៧៤៩៣​។​

​នៅ​មុនពេល​កើតហេតុ​កម្លាំង​អធិការដ្ឋាន​ចុះ​ល្បាត​បានទទួល​ព័ត៌មាន​ថា មាន​លេងល្បែងស៊ីសង អាប៉ោង​កម្លាំង​ល្បាត​បាន​ចុះទៅ​ក​នែ្ល​ង​​កើតហេតុ​ឃាត់​បាន​១​នាក់​និង​វត្ថុតាង​ខាងលើ ដោយឡែក​មុខសញ្ញា​ជា​អ្នកលេង ផ្សេងៗ​ទៀត​បាន​រត់គេចខ្លួន​៕​