ជម្លោះសាសនា កំពុងហែកហួរ នៅភាគខាងត្បូងថៃ លើគម្រោងសាង សង់ពុទ្ធមណ្ឌល

ប៉ាតានី ៖ ជម្លោះផ្នែកជំនឿ កំពុងតែកើតឡើង នៅខេត្តប៉ាតានី ភាគខាងត្បូង ប្រទេសថៃ ដែលជា ការប្រឆាំងនឹងគម្រោង មួយរបស់អាជ្ញាធរខេត្ត ក្នុងសាងសង់ព្រះពុទ្ធមណ្ឌល ឫហៅថា ឧទ្យានពុទ្ធ សាសនា នៅក្នុងស្រុក មោង ដែលទង្វើនេះត្រូវបានក្រុមអ៊ីស្លានសាសនិក គំរាមថា នឹងមានបាតុកម្មដ៏ ធំកើតឡើង។

ទីភ្នាក់ងារសារព័តថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦ នេះបន្ត ទៀតថា គណៈ ក្រុមប្រឹក្សាខេត្តប៉ាតានី កាលពីពេលថ្មីៗនេះបានអនុម័ត លើគម្រោងមួយ ដើម្បីសាង សង់ព្រះពុទ្ធមណ្ឌលលើផ្ទៃដីប្រមាណ ១០០រ៉ៃ ក្នុងតំបន់ប៉ាក់អៅ ស្រុកមោង ដែលការសំណង់នេះ មានតម្លៃ ២០០លានបាត ហើយជាការបរិច្ចាគពីសាធារណៈជន។

បន្ទាប់ពីទទួលដំណឹងថាមានការសាងសង់ព្រះពុទ្ធមណ្ឌលនេះឡើង ថ្នាកដឹកនាំសាសនា ទាំងពីរ និងដ៏ដូចជាពលរដ្ឋកាន់សាសនាម៉ូស្លីម បាននិយាយបង្ខូចបង្អាប់លើ សំណង់ ព្រះពុទ្ធមណ្ឌលនេះ ដោយ ថាវាជាការធ្វេសប្រហែស និងជាចំណុចរស៊ើបអាច នាំឲ្យមាន ការប៉ះទង្គិចរវាងសាសនា ព្រះពុទ្ធ និងម៉ូស្លីម។

គួរបញ្ជាក់តាម ពលរដ្ឋអ្នកកាន់សាសនាម៉ូស្លីម ជាការឆ្លើយតបនឹងគម្រោងមួយនេះ ពួកគេ ព្រមានថា នឹងលើគ្នាធ្វើបាតុកម្មដ៏ធំ ស្ថិតនៅក្នុងខេត្តយ៉ាឡា ជាប់នឹងខេត្តប៉ាតានី នេះ។ គម្រោងសាង សង់រូបបដិមាព្រះពុទ្ធ បានធ្វើឲ្យមានការមិនពេញចិត្ត ពីសំណាក់ សាសនិក ម៉ូស្លីម ចំពោះអាជ្ញាធរ ដែលមិនបានសុំការអនុញ្ញាត សាងសង់មណ្ឌលសាសនា ដ៏ធំមួយ នេះ។ ពលរដ្ឋរស់នៅក្នុងតំបន់តែងសម្ដែងការមិនពេញចិត្តចំពោះគម្រោងនានា ដូចជា គម្រោងសាង សង់រូបចម្លាក់ព្រះពុទ្ធ នៅក្នុងឧទ្យានជាតិ ណាមទុក សៃខាវ ម្ដងរួចមកហើយ៕