ពេជ្រ អា​វី​ហ្សា រអិលដួល​ដេរ​អស់ ៥ ថ្នេរ

Doliprane TVC

​ស្រី​ស្អាត ពេជ្រ អា​វី​ហ្សា ទើបតែ​មកពី​ដើរ​កំសាន្ត​លំហែកាយ​ជាមួយ​គូស្នេហ៍​បណ្តូលចិត្ត​នៅ​ប្រទេស​ថៃ កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គា​រ៍​កន្លងទៅ​ប៉ុន្មាន​ថ្ងៃនេះ ស្រាប់តែ​នាង​បាន​ជួប​ឧបទ្ទវហេតុ រអិលដួល​ត្រូវ​ចង្កា​បែក​ឈាម ដល់​ថ្នាក់​ត្រូវ​ចូល​ពេទ្យ​ដេរ​អស់​៥​ថ្នេរ​ទាំងយប់ បន្ទាប់ពី​នាង​ចេញពី​កម្មវិធី​មួយ ។ ​ប៉ុន្មាន​ថ្ងៃនេះ​ស្រី​ស្អាត ពេជ្រ អា​វី​ហ្សា មិន​ហ៊ាន​ចេញ​ក្រៅ​ដើម្បី​ជួបជុំ​មិត្តភក្តិ​សិល្បៈ​នោះទេ ដោយសារ​នាង មាន​របួស​ជាប់​ខ្លួន ទោះបីជា​មានកម្ម​វិធី​ជប់លៀង​ឬ​អាពាហ៍ពិពាហ៍​ក៏​មិនឃើញ​វត្តមាន​របស់​នាង​ដែរ ។

ពេជ្រ អា​វី​ហ្សា រអិលដួល​ដេរ​អស់ ៥ ថ្នេរ

ពេជ្រ អា​វី​ហ្សា បាន​ប្រាប់ កាលពី​ចុង​សប្តាហ៍​មុននេះ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន នាង​បាន​ទៅ​ចូលរួម​កម្មវិធី​មួយ ជាមួយ​មិត្តភក្តិ ស្រាប់តែ​ពេលចេញ​មកវិញ នាង​បាន​រអិល​ជើង បណ្តាល​ឲ្យ​ដួល​ប៉ះ​ត្រូវ​ចង្កា​រហូត​ហូរឈាម ភ្លាមៗ​នោះ​នាង​ត្រូវ​ទៅ​មន្ទីរពេទ្យ ហើយ​លទ្ធផល​គឺ​ពេទ្យ​ទាមទារ​ឲ្យ​ដេរ​ចំនួន​៥​ថ្នេរ ដំបូង​នាង​មិន​ចង់​ដេរ​ទេ ពីព្រោះ​ខ្លាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទម្រង់​មុខ ប៉ុន្តែ​មិនអាច​ទុក​បែបនេះ​បាន ចាំបាច់​ត្រូវ​ដេរ បើ​មិន​ដូច្នេះ​ទេ នឹង​ហូរឈាម​រហូត ពីព្រោះ​របួស​ជ្រៅ​គួរសម ។

ពេជ្រ អា​វី​ហ្សា រអិលដួល​ដេរ​អស់ ៥ ថ្នេរ

ពេជ្រ អា​វី​ហ្សា បាន​ឲ្យ​ដឹង​ទៀតថា មកពី​ថ្ងៃនោះ នាង​ពាក់​ស្បែកជើង​ដែលមាន​កែង​ខ្ពស់​ពេក ណាមួយ ផឹក​ស្រវឹង​តិចៗ​ផង ទើប​មិនអាច​ទប់​លំនឹង​បាន ក៏​ដួល​បែបនេះ​ទៅ តែ​ពេទ្យ​ថា មិន​អី​ទេ បន្ទាប់ពី​ដេរ​រួច ។ ​ពេលនេះ ពេជ្រ អា​វី​ហ្សា សម្រាក​ព្យាបាល​នៅផ្ទះ​ថែរក្សា របួស ប៉ុន្មាន​ថ្ងៃ​ដំបូង​នាង​មិនអាច​និយាយបាន ទេ ពីព្រោះ​របួស​នៅ​មិនទាន់​ជា សូម្បីតែ​ពេលនេះ នាង​នៅតែមាន​អារម្មណ៍​ថា ឈឺចាប់ ។​​ពេជ្រ អា​វី​ហ្សា គឺជា​ស្រី​ស្អាត ដែលមាន​រូប​សម្រស់​ស្រស់​សោភា មិនដឹងថា ស្នា​មរ​បួស​នៅ​នឹង​ចង្កា​របស់​នាង​នោះ អាចធ្វើ​ឲ្យ​ប៉ះពាល់​សម្រស់​នាង​ឬ​យ៉ាងណា​នោះទេ មានតែ​រងចាំ​មើល​ទាំងអស់គ្នា ។

ពេជ្រ អា​វី​ហ្សា រអិលដួល​ដេរ​អស់ ៥ ថ្នេរ

គួរ​ប​ញ្ជាក់​ផងដែរ​ថា ស្រី​ស្អាត ពេជ្រ អា​វី​ហ្សា នៅតែ​រក្សា​ចំណង​ស្នេហ៍​របស់​នាង​បានល្អ ដូចដើម បើទោះបីជា​មួយរយៈ​ពេល​នេះ ចំណង​ស្នេហ៍​របស់​នាង​ជួប​នូវ​បញ្ហា​មិន​ចុះសម្រុង​និង​គ្នា​បន្តិចបន្តួច​ក្តី តែ​នាង​នៅតែ​ព្យាយាម​រក្សា​ចំណង​ស្នេហ៍​នេះ​ឲ្យ​នៅ​ផ្អែមល្ហែម​ដដែល ។ ជាក់ស្តែង ដូច​កាលពី​សប្តាហ៍​មុននេះ នាង​និង​គូស្នេហ៍ បាន​ចេញទៅ​ដើរ​លម្ហែរ​កាយ​នៅ​ប្រទេស​ថៃ ដើម្បី​រិត​បន្តឹង​ចំណង​ស្នេហ៍​របស់​នាង​ឲ្យ​កាន់តែ​រឹងមាំ​ថែម​មួយកម្រិត​ទៀត ៕ អា​លី​ណា