តូ​តា ស្លន់ស្លោរ យន្តហោះ​ចេញ​ចោល

Doliprane TVC

នា​ព្រឹក​នេះ ស្រី​ស្អាត តូ​តា ត្រូវ​ឡើង​យន្តហោះ​ចេញទៅ​ប្រទេស​ថៃ​ដើម្បី​ថត​ពាណិជ្ជកម្ម​ធំ​មួយ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ នាង​បែរជា​ខក​ជើងហោះហើរ​ទៅវិញ ។ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល តូ​តា ត្រូវ​យន្តហោះ​ចេញ​ចោល ពេលនេះ នាង​កំពុង​រងចាំ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ចេញទៅ​ប្រទេស​ថៃ ។​ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ស្រី​ស្អាត តូ​តា ចេញទៅ​ក្រៅប្រទេស តែ​សម្រាប់​លើក​នេះ​នាង​ហាក់បីដូចជា​ស្លន់ស្លោរ​ម៉េច​មិនដឹង​ទេ រហូត​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​ក្នុងការ Check in រហូត​ត្រូវ​យន្តហោះ ចេញ​ចោល ។

តូ​តា ស្លន់ស្លោរ យន្តហោះ​ចេញ​ចោល

តូ​តា និយាយ​ទាំង​សម្លេង​អស់សំណើច​នា​ប៉ុន្មាន​នាទី​មុននេះ​ថា ដំបូង​នាង​គិតថា នាង​ភ្លេច​លិខិតឆ្លងដែន នៅក្នុង​រថយន្ត ពិនិត្យ​ចុះពិនិត្យ ​ឡើង​ការពិត​លិខិតឆ្លងដែន​នៅក្នុង​កាបូប​បងស្រី​រប​ស់​ខ្លួន​ទៅវិញ ដល់ពេល​ត្រូវ​ចូល Check In ស្រាប់តែ​គេ​ប្រាប់ថា យន្តហោះ​ចេញ​ចោល​បាត់ទៅហើយ​ក្រោយពី​គេ​រងចាំ​នាង​អស់​ពេល​១៥​នាទី ។ ភ្លាមៗ​នោះ​នាង​ក៏បាន​ឲ្យ​គេ​ផ្លាស់ប្តូរ​ម៉ោង​ហោះហើរ​វិញ ដោយពេល​នេះ​នាង​កំពុង​អង្គុយ​រងចាំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប៉ុន្មាន​ម៉ោង​ទៀត ទើប​មាន​ជើងយន្តហោះ​អាច​ចេញទៅ​បាន នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​នាង​បានខ​កជើង យន្តហោះ​បែបនេះ (​សើច​…) ។​

តូ​តា ស្លន់ស្លោរ យន្តហោះ​ចេញ​ចោល

​តូ​តា បាន​ឲ្យ​ដឹង​ទៀតថា ការ​ចេញទៅ​ប្រទេស​ថៃ​របស់​នាង នា​ថ្ងៃនេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម អោយ​ក្រុមហ៊ុន​ដ៏​ធំ​មួយ ជាមួយ​លោក យឹម ណា​រ៉ា រយៈពេល​បី​ថ្ងៃ ។ ទៅ​ប្រទេស​ថៃ​លើក​នេះ នាង​មិនមាន​ពេលវេលា ច្រើន​ដើម្បី​ដើរ​កំសាន្ត​នោះទេ ក្រោយពី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នៅ​ទីនោះ​ចប់ នាង​ត្រូវ​ប្រញាប់​ត្រឡប់មក​មាតុប្រទេស​វិញ​ដើម្បី​ថត រឿង​ថ្មីៗ​ជាច្រើន​ទៀត​ឲ្យ​គេ ។​ ​អា​លី​ណា

តូ​តា ស្លន់ស្លោរ យន្តហោះ​ចេញ​ចោល

តូ​តា ស្លន់ស្លោរ យន្តហោះ​ចេញ​ចោល

តូ​តា ស្លន់ស្លោរ យន្តហោះ​ចេញ​ចោល

តូ​តា ស្លន់ស្លោរ យន្តហោះ​ចេញ​ចោល

តូ​តា ស្លន់ស្លោរ យន្តហោះ​ចេញ​ចោល

តូ​តា ស្លន់ស្លោរ យន្តហោះ​ចេញ​ចោល