តារា​ហុងកុង Michael Tse ចាំបាច់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង មិន​ខ្ពើម​ទេ​ឬអី​

Doliprane TVC

​កាលពីពេល​ថ្មីៗ​នេះ តារា​សម្តែង​ហុងកុង​ដ៏​ល្បីឈ្មោះ លោក Michael Tse បាន​ចូលរួម​លេង​ក្នុង​កម្មវិធី Survivor Games ជាមួយនឹង​តារា​សម្តែង​ល្បីឈ្មោះ​ជាច្រើន​នាក់​ផ្សេងទៀត ។​កម្មវិធី​នេះ​តម្រូវ​រាល់​បេក្ខជន​ដែល​ចូលរួម​ទាំងអស់​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ផ្នែក​រាងកាយ និង ចិត្តសាស្ត្រ​ជាច្រើន​ដំណាក់កាល ទម្រាំ​នឹង​អាច​ដល់​គោលដៅ​ជោគជ័យ​បាន ដែល​រួម​មានការ​ឲ្យ​ហូប​ជន្លេន​នៅរស់​រវើក និង ថែមទាំង​តម្រូវ​ឲ្យ​ផឹក​ទឹកនោម​ខ្លួនឯង​ថែមទៀត ។

តារា​ហុងកុង Michael Tse  ចាំបាច់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង មិន​ខ្ពើម​ទេ​ឬអី​

នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ពិធីករ​បាន​តម្រូវ​បេក្ខជន​ទាំងអស់​នោម​ដាក់​ចូលក្នុង​ដប​ទឹក​មួយ តែ​ទឹកមុខ​ពួកគេ​ក៏​ចាប់ផ្តើម​ប្រែក្លាយជា​ភ័យ​ខ្លួន បន្ទាប់ពី​កម្មវិធី​តម្រូវ​ឲ្យ​ពួកគេ​ផឹកទឹក​នោម​ដែល​ចេញពី​រាងកាយ​ពួកគេ​នោះ ។ ថ្វីបើ​ទឹកនោម​នោះ​ត្រូវបាន​យកទៅ​គេ​យកទៅ​ដាំ​ឲ្យ​ពុះ និង ថែម​ទឹក​ខ្លះ​ក្តី តែ​បេក្ខជន​ភាគច្រើន​ពិតជា​លំបាក​ក្នុង​ការផឹក​វា ហើយ​ខ្លះទៀត​ថែមទាំង​បដិសេធ​មិន​ផឹក​ទៀតផង ។

តារា​ហុងកុង Michael Tse  ចាំបាច់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង មិន​ខ្ពើម​ទេ​ឬអី​

សម្រាប់​ទឹកមុខ​លោក Michael វិញ លោក​ពិត​ជាមាន​អារម្មណ៍​ថា ខ្ពើមរអើម​ណាស់ តែ​យ៉ាងណាក្តី លោក​ក៏​នៅតែ​តស៊ូ​បំពេញភារកិច្ច​នោះ ដោយ​លោក​ផឹក​មួយ​ដង្ហើម​ឲ្យ​អស់​តែម្តង ។ លោក​បាន​និយាយ​លើ​រឿងនេះ​ដែរ​ថា «​ថ្វីបើ​វា​មើលទៅ​គួរ​ឲ្យ​ខ្ពើម​យ៉ាងណាក្តី ខ្ញុំ​ត្រូវតែ​ប្រឈមមុខ​នឹង​វា ។ ពិតណាស់ វា​ធុំក្លិន​អាក្រក់ តែ​វា​ចេញពី​ខ្លួន​ខ្ញុំ​ផ្ទាល់ ដូចនេះ​ខ្ញុំ​មិនសូវ​ជា​គិត​ច្រើន​នោះទេ មុនពេល​ខ្ញុំ​ផឹក​មួយ​ដង្ហើម​ឲ្យ​អស់​» ។បន្ទាប់ពី​កម្មវិធី​នេះ​បានដាក់​បង្ហាញ​ដល់​សាធារណជន ក៏​ឃើញថា​មានមតិ​រិះគន់​ជាច្រើន តែ​យ៉ាងណា​ក៏មាន​មហាជន​មួយ​ភាគ​ធំ​គាំទ្រ​លោក Michael ចំពោះ​ភាពក្លាហាន​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​នេះដែរ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)