អ្នក ប្រដាល់ ៤រូប ឡើងវគ្គ ពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ នៃជើង ឯកអធិរាជ ស៊ីម៉ងត៍អូដ្ឋ

ភ្នំពេញ៖ ព្រឹត្តិការណ៍ នៃការប្រកួត ដណ្ដើមខ្សែ ក្រវាត់ជើងឯក អធិរាជ ស៊ីម៉ងត៍អូដ្ឋ ទម្ងន់៦០ គីឡូក្រាម វគ្គ២នៅលើ សង្វៀន TIFFY ARENA របស់TV5  បានរកអ្នក ប្រដាល់ជើងខ្លាំង ៤ រូបឡើងទៅវគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រ ហើយគិតមកដល់ពេល។

សម្រាប់ការប្រកួត កន្លងមកក្នុងពូល “ខ” អ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡា ក្រសួងការពារ ជាតិសៀមរាប ៣ ប្រកួត ឈ្នះ២ ចាញ់១ ទទួលបាន៧ពិន្ទុ ចំណាត់ថ្នាក់លេខ ១ , អ្នកប្រដាល់ ម៉ន ចាន់ដារ៉ា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ៣ ប្រកួត ឈ្នះ២ ចាញ់១ ទទួលបាន៧ពិន្ទុ ចំណាត់ថ្នាក់លេខ ២ , អ្នកប្រដាល់ រឿង សារ័ត្ន ក្លិបកងពលតូច ទ័ពឆ័ត្រយោង៩១១ ៣ ប្រកួត ឈ្នះ១ ចាញ់២ ទទួលបាន៥ពិន្ទុ ចំណាត់ថ្នាក់លេខ ៣ និង ប្រដាល់ជើងខ្លាំងថៃ Yort Sing ៣ ប្រកួត ឈ្នះ១ ចាញ់២ទទួលបាន៥ពិន្ទុ ចំណាត់ថ្នាក់លេខ ៤ ដូច្នេះអ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡា ក្រសួងការពារ ជាតិសៀមរាប និងអ្នកប្រដាល់ ម៉ន ចាន់ដារ៉ា ក្លិបការិយាល័យទី៥ កងទ័ពជើងគោកឡើង បន្តទៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ។

ចំពោះអ្នកប្រដាល់ ពូល “ក” អ្នកប្រដាល់ សេក គឹមរួន ក្លិបអង្គរមានជ័យ ខេត្តសៀមរាប ៣ ប្រកួត ឈ្នះ ទាំង ៣ ទទួលបាន៩ពិន្ទុ ចំណាត់ថ្នាក់លេខ១ , អ្នកប្រដាល់1 ឌុម កែចដា ក្លិបម្កុដរាជសីហ៍ ៣ ប្រកួត ឈ្នះ២ ចាញ់១ទទួលបាន៧ពិន្ទុ ចំណាត់ថ្នាក់លេខ ២ , អ្នកប្រដាល់ Pich Phanom (ជនជាតិថៃ) ៣ ប្រកួត ឈ្នះ១ ចាញ់២ទទួលបាន៥ពិន្ទុ ចំណាត់ថ្នាក់លេខ៣ និងអ្នកប្រដាល់ ឆាយ មាស ក្លិបសំរោងកោង ខេត្តបាត់ដំបង៣ ប្រកួត ចាញ់ទាំង ៣ ទទួលបាន៣ពិន្ទុ ចំណាត់ថ្នាក់លេខ ៤ ។ ចំពោះ អ្នកប្រដាល់ សេក គឹមរួន ក្លិបអង្គរមានជ័យ ខេត្តសៀមរាប និង អ្នកប្រដាល់ ឌុម កែចដា ក្លិបម្កុដរាជសីហ៍ ឡើងបន្តទៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អ្នក ប្រដាល់ ៤រូប ឡើងវគ្គ ពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ នៃជើង ឯកអធិរាជ ស៊ីម៉ងត៍អូដ្ឋ

អ្នក ប្រដាល់ ៤រូប ឡើងវគ្គ ពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ នៃជើង ឯកអធិរាជ ស៊ីម៉ងត៍អូដ្ឋ

អ្នក ប្រដាល់ ៤រូប ឡើងវគ្គ ពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ នៃជើង ឯកអធិរាជ ស៊ីម៉ងត៍អូដ្ឋ